បុរសភាគច្រើនបានដឹងថា ពួកគេត្រូវការលំហាត់ប្រាណដើម្បីដុតកាឡូរី និងរក្សាទម្ងន់ដើម្បីឲ្យរាងកាយមើលទៅមានភាពសង្ហារ។ ទោះជាយ៉ាងណា ផលប្រយោជន៍នេះ គឺមានច្រើនជាងអ្វីដែលអ្នកបានមើលឃើញនេះទៅទៀត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វាជួយឲ្យបុរសរស់នៅបានយូរ បន្ថយហានិភ័យនៃជំងឺមួយចំនួន ធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ពួកគេ និងសូម្បីតែអាចជួយរក្សាកម្រិតអ័រម៉ូនតេសស្តូស្តេរ៉ូន ខណៈដែលពួកគេកាន់តែចាស់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ធ្វើឲ្យកាន់តែប្រសើរឡើងនូវគុណភាពនៃជីវិត
ការធ្វើលំហាត់ប្រាណជាទៀងទាត់អាចបង្កើនគុណភាពនៃជីវិតដោយការជួយបំបាត់ភាពតានតឹង ការធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងការខឹងសម្បារ។ មនុស្សភាគច្រើនបានរាយការណ៍ពីការរីកចម្រើននៅក្នុងសុខុមាលភាពជាទូទៅ នៅពេលដែលពួកគេបានរួមបញ្ចូលការហាត់ប្រាណទៅជាទម្លាប់របស់ពួកគេ។
ជួយឲ្យអ្នករស់បានយូរ
វាគឺជាហេតុផលមួយបន្ថែមទៀតក្នុងការរស់នៅអោយបានសមស្រប។ ចំពោះបុរសកាយសម្បទាអាចទស្សន៍ទាយរយៈពេលនៃជីវិតបាន ដែលវាមានភាពល្អប្រសើរជាង BMI អាចធ្វើទៅបាន។
បន្ថយហានិភ័យនៃការស្លាប់មកពីជំងឺទឹកនោមផ្អែម និងការគេងមិនដកដង្ហើម
ចំពោះបុរសដែលមានការគេងមិនដកដង្ហើម និងជំងឺទឹកនោមផ្អែម ការធ្វើលំហាត់ប្រាណកម្រិតមធ្យមអាចជួយឲ្យថយចុះនូវហានិភ័យនៃការស្លាប់ពីលក្ខខណ្ឌទាំងពីរនេះបាន៕