ការបញ្ចេញទឹកកាមលឿនពេក គឺជាបញ្ហាមួយដែលប៉ះពាល់ដល់ស្ទើរតែគ្រប់បុរសនៅពេលណាមួយនៃជីវិតរបស់គេ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Thomas J. Walsh គ្រូពេទ្យឯកទេសនៅសាកលវិទ្យាល័យវ៉ាស៊ីនតោន។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

លោកបណ្ឌិតWalsh បាននិយាយទៀតថាមានវិធីសាស្រ្តដែលអាចដោះស្រាយបញ្ហារបស់អ្នក។ ការព្យាបាល គឺត្រូវព្យាបាលទាំងផ្នែករាងកាយ និងផ្លូវចិត្ត។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ខណៈដែលការព្យាបាលផ្នែករាងកាយមានគោលដៅលើអារម្មណ៍ដែលអ្នកមានភាពស្រើបស្រាលក្នុងអំឡុងពេលរួមភេទ ដំណោះស្រាយផ្លូវចិត្ តគឺដោះស្រាយលើការបារម្ភ ស្ត្រេស ឬកត្តាផ្លូវចិត្តផ្សេងទៀតរបស់អ្នក។

នៅទីនេះលោក និងអ្នកជំនាញផ្សេងទៀតបានរកឃើញពីបច្ចេកទេសមានប្រយោជន៍បំផុតសម្រាប់ការដោះស្រាយជាមួយនឹងការបញ្ចេញទឹកកាមលឿនពេក។ ប៉ុន្តែត្រូវបានព្រមានដោយលោកបណ្ឌិត Walsh ថាអ្នកត្រូវព្យាយាមវិធីទាំងនេះដោយខ្លួនរបស់អ្នកជាមុនសិន មុនពេលអនុវត្តវាក្នុងអំឡុងពេលរួមភេទ។

វិធីដែលអាចមានប្រសិទ្ធភាព គឺការអាចគ្រប់គ្រងការងាររបស់ប្រព័ន្ធប្រសាទ ឬវិធីដែលរាងកាយរបស់អ្នកឆ្លើយតបទៅនឹងអារម្មណ៍ស្រើបស្រាលរបស់អ្នកបាន។ ខណៈដែលមានប្រភេទនៃកាឆ្លើយតប់ផ្សេងគ្នាជាច្រើន លោកវេជ្ជបណ្ឌិតបាននិយាយថាជាទូទៅបំផុតសម្រាប់ការព្យាបាលការបញ្ចេញទឹកកាមលឿន គឺការធ្វើឲ្យខ្លួនឯងបញ្ចប់ការឈានដល់ចំណុចកំពូលបានត្រឹមត្រូវមុនពេលបញ្ឈប់សកម្មភាពផ្លូវភេទ ឬការសម្រេចកាមដោយដៃរហូតដល់អ្នកមានភាពស្រើបស្រាលដែលស្ថិតនៅក្រោមការគ្របគ្រងបាន។

នេះគេស្គាល់ផងដែរថាជាបច្ចេកទេសបង្អាក់ក្នុងការឈានដល់ចំនុចកំពូល ដែលអាចជួយអ្នកបង្រៀនខួរក្បាល និងរាងកាយរបស់អ្នកឲ្យបានប្រសើរ ដើម្បីត្រួតពិនិត្យការឆ្លើយតបនឹងការឈាន់ដល់ចំនុចកំពូលរបស់អ្នក៕