ការប្រែប្រួលបរិមាណនៃបាក់តេរី និងអ័រម៉ូនអំឡុងពេលមានផ្ទៃពោះ ជម្រុញឲ្យស្ត្រីមានហានិភ័យខ្ពស់នៃជំងឺរលាកអញ្ចាញធ្មេញ និងជំងឺនៅក្នុងក្រអូមមាត់។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
លើសពីនេះ វាពិតជារឿងសំខាន់ ដែលស្ត្រីមានផ្ទៃពោះ បន្តការសម្អាតធ្មេញជាទៀងទាត់ អំឡុងពេលមានផ្ទៃពោះ។ ស្ត្រីមានផ្ទៃពោះ ជាទូទៅ ត្រូវបានផ្តល់ជាដំបូន្មានឲ្យជៀសវាងការព្យាបាលមួយចំនួន អំឡុងពេលមានផ្ទៃពោះ ប្រសិនបើពួកគេមិនមានការឈឺចាប់ ឬឆ្លងមេរោគនានានោះទេ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ក្នុងករណីនេះ ត្រីមាសទី ២ គឺជាពេលដ៏ល្អបំផុត សម្រាប់ការព្យាបាល ដើម្បីរក្សាម្តាយឲ្យមានផាសុកភាពនូវអ្វីដែលអាចធ្វើទៅបាន។
ថ្នាំស្ពឹក និងសម្ភារៈដទៃទៀត ដែលត្រូវបានប្រើអំឡុងពេលការព្យាបាលធ្មេញ មិនបង្កើនហានិភ័យនានាដល់ទារកនោះទេ ប៉ុន្តែ ជំងឺមាត់ធ្មេញដែលមិនត្រូវបានព្យាបាល អាចនាំឲ្យមានលទ្ធផលអវិជ្ជមានដល់ស្ត្រីមានផ្ទៃពោះ។
ប្រសិនបើថ្នាំសម្លាប់បាក់តេរីចាំបាច់នឹងត្រូវប្រើ ថ្នាំ Tetracycline គួរតែត្រូវបានជៀសវាង ដោយសារតែវាបណ្តាលឲ្យប៉ះពាល់ដល់ការវិវត្តនៃធ្មេញទារក៕