បើទោះបីជាគ្រូពេទ្យបានចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំបញ្ចុះសម្អាតពោះវៀនធំសម្រាប់ការត្រៀមធ្វើនីតិវិធីវេជ្ជសាស្រ្តណាមួយ ដូចជាការឆ្លុះមើលពោះវៀនធំ តែភាគច្រើនមិនមែនសម្រាប់ការសម្អាតពោះវៀនធំ ដើម្បីបន្សាបជាតិពុលឡើយ។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ហេតុផល គឺសាមញ្ញ ប្រព័ន្ធរំលាយអាហារជាកន្លែងបញ្ចេញកាកសំណល់ និងបាក់តេរី ដូច្នេះរាងកាយរបស់យើងមិនត្រូវការលាងសម្អាតពោះវៀនធំតាមវិធីណាផ្សេងទៀតនេះទេ។

មានការគាំទ្រថា ជាតិពុលដែលមាននៅប្រព័ន្ធរំលាយអាហារ អាចបង្កអោយមានបញ្ហាសុខភាពផ្សេងគ្នាជាច្រើនដូចជាជំងឺរលាកសន្លាក់ អាលែកហ្ស៊ី និងជំងឺហឺត។ ពួកគេជឿថា ការប្រើថ្នាំបញ្ចុះសម្អាតពោះវៀនធំ អាចធ្វើឲ្យសុខភាពមានភាពប្រសើរឡើងដោយវាយកចេញនូវជាតិពុល ជំរុញដល់បាក់តេរីល្អក្នុងពោះវៀនមានសុខភាពល្អ បង្កើនថាមពល និងបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នក។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ទោះយ៉ាងណា នៅមានភ័ស្តុតាងតិចតួចនៅឡើយ ចំពោះការលើកឡើងបែបនេះ។

ជាការពិតណាស់ ការប្រើថ្នាំបញ្ចុះសម្អាតពោះវៀនធំ ពេលខ្លះអាចនាំឲ្យមានគ្រោះថ្នាក់។ ការប្រើថ្នាំបញ្ចុះសម្អាតពោះវៀនធំអាចបណ្តាលឲ្យមានផលប៉ះពាល់ដូចជាការចុកពោះ ហើមពោះ និងក្អួតចង្អោរជាដើម។

ការព្រួយបារម្ភធ្ងន់ធ្ងរបន្ថែមទៀតនឹងការប្រើថ្នាំបញ្ចុះសម្អាតពោះវៀនធំ គឺអាចមានដូចជា ៖

• បង្កើនការប្រឈមខ្ពស់នឹងការបាត់បង់ជាតិទឹក
• អាចនាំឲ្យធ្លាយពោះវៀនធំ
• បង្កើនការប្រឈមនឹងការឆ្លងមេរោគ
• ការប្រែប្រួលពពួកអេឡិចត្រូលីតដែលអាចមានគ្រោះថ្នាក់ ប្រសិនបើអ្នកមានជំងឺតម្រងនោម ឬមានបញ្ហាសុខភាពផ្សេងទៀត៕