បច្ចុប្បន្ននេះ អាហារភាគច្រើន គឺតែងតែមានទឹកក្រូច និងទឹកស៊ុប ដែលសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
បើស្តាប់ទៅ វាហាក់ដូចជាវិធីមួយដ៏ល្អ ដើម្បីជួយបង្រ្គប់អាហារូបត្ថម្ភរបស់អ្នក ជាពិសេស ប្រសិនបើរបបអាហាររបស់អ្នកតិចតួច។ ប៉ុន្ដែ នៅក្នុងករណីដែលអ្នកទទួលទានវីតាមីន និងសារធាតុរ៉ែច្រើនហួសនោះ វាអាចមានផលប៉ះពាល់ដល់សុខភាពអ្នកដូចជា ៖
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
• វីតាមីន C ឬជាតិស័ង្កសីច្រើនពេក អាចធ្វើឲ្យអ្នកចង់ក្អួត រាគ និងឈឺក្រពះ
• សារធាតុសេឡេញូមច្រើនពេក អាចនាំឲ្យជ្រុះសក់ ឈឺក្រពះពោះវៀន អស់កម្លាំង និងខូចសរសៃប្រសាទកម្រិតស្រាល។
មនុស្សភាគច្រើន មិនទទួលទានលើសនោះទេ ប្រសិនបើគ្រាន់តែញុំាគ្រាប់ធញ្ញជាតិជាអាហារពេលព្រឹក និងអាហារដែលមានសារធាតុចិញ្ចឹម សម្រាប់អាហារពេលថ្ងៃ និងអាហារពេលល្ងាច៕