ការឈឺក្បាល ភាគច្រើនបំផុតនឹងបាត់ទៅវិញ ប្រសិនបើអ្នកសម្រាក ឬគេង។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
នៅពេលដែលអ្នកមានការឈឺក្បាល សូមគេងនៅក្នុងកន្លែងត្រជាក់ ងងឹត បន្ទប់ស្ងប់ស្ងាត់ និងបិទភ្នែករបស់អ្នក។ អ្នកអាចដាក់កន្សែងត្រជាក់នៅលើក្បាល ឬភ្នែកផងដែរ រួចហើយបន្ធូរអារម្មណ៍។ ដកដង្ហើមជ្រៅៗ និងមួយៗ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ប្រសិនបើការឈឺក្បាលមិនបាត់ទៅវិញ ឬវាពិតជាធ្វើអោយអ្នកពិបាកទៅៗនោះ អ្នកអាចត្រូវប្រើថ្នាំបំបាត់ការឈឺក្បាល ដូចជា ថ្នាំអាសេតាមីណូហ្វេន ឬថ្នាំអ៊ីប៊ុយប្រូហ្វេន។ អ្នកអាចទិញថ្នាំនេះនៅតាមឱសថស្ថាននានា។ វាក៏ជារឿងល្អ ដើម្បីជៀសវាងថ្នាំអាស្ពីរីន សម្រាប់ការឈឺក្បាល ដោយសារតែវាអាចបណ្តាលអោយមានជំងឺកម្រម៉្យាង ដែលគេហៅថា ជំងឺ Reye។
ប្រសិនបើអ្នកបានកំពុងតែប្រើថ្នាំបំបាត់ការឈឺចាប់លើសពីពីរដងក្នុងមួយសប្តាហ៍ សម្រាប់ការឈឺចាប់ ឬប្រសិនបើអ្នករកឃើញថា ថ្នាំទាំងនេះ មិនមានប្រសិទ្ធភាព សម្រាប់ការឈឺក្បាលរបស់អ្នកទេនោះ វាជាសញ្ញាដែលអ្នកគួរតែទៅជួបនឹងគ្រូពេទ្យហើយ៕