អំឡុងពេលក្តៅខ្លួន ចូរប្រាកដថាទារករបស់អ្នកមានជាតិទឹកគ្រប់គ្រាន់ ដោយផ្តល់ឲ្យគេនូវវត្ថុរាវឲ្យបានច្រើន។ គ្រុនក្តៅ បណ្តាលឲ្យកូនអ្នកបែកញើសច្រើនហួសហេតុ ហើយការបាត់បង់ជាតិទឹកកាន់តែច្រើន អាចបណ្តាលឲ្យកុមារខ្សោយ និងខ្សោះជាតិក្នុងរាងកាយ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ចូរពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីការផ្តល់ជូននូវដំណោះស្រាយអេឡិចត្រូលីត្របន្ថែម។
ជៀសវាងការផ្តល់ចំណីជាទឹកផ្លែប៉ោមកំប៉ុង។ ចៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនព្រោះវានឹងបង្ខំឲ្យកូនអ្នកនោម ព្រមទាំងបាត់បង់ជាតិទឹកបន្ថែមទៀត។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ចូរផ្តល់ជូនកូនរបស់អ្នកនូវអាហារធម្មតារបស់គាត់ ប៉ុន្តែត្រូវដឹងថាកូនរបស់អ្នកប្រហែលជាមិនចង់ញ៉ាំច្រើន នៅពេលគាត់មានគ្រុនក្តៅឡើយ។
ទារកដែលកំពុងបំបៅកូនដោយទឹកដោះមា្តយគួរតែផឹកទឹកដោះមា្តយ។ ទុកឲ្យពួកគេមានជាតិទឹកដោយផ្តល់ឲ្យពួកគេនូវទឹកដោះឲ្យបានច្រើន៕