ការប្រកាច់ដោយសារតែក្តៅខ្លួនខ្លាំង គឺជាការប្រកាច់ដែលច្រើនជួបលើកុមារវ័យក្មេង ដែលអាចត្រូវបានបង្កឡើងដោយការកើនឡើងនៃសីតុណ្ហាភាពរាងកាយ ដែលជាញឹកញាប់មកពីការឆ្លងមេរោគ។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ប្រកាច់ដោយសារក្តៅខ្លួនខ្លាំង គឺជាការឆ្លើយតបតែមួយគត់របស់ខួរក្បាលកុមារទៅនឹងគ្រុនក្តៅ។ ជាសំណាងល្អប្រកាច់បែបនេះ គឺមិនមានគ្រោះថ្នាក់ដូចដែលពួកយើងគិតឡើយ។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ជាធម្មតាវាគ្មានការបង្កគ្រោះថ្នាក់ ហើយប្រាកដណាស់មិនបានបង្ហាញថាវាអាចនាំឲ្យមានបញ្ហារយៈពេលវែង ឬមានបញ្ហាជាបន្តឡើយ។

បើទោះបីជាប្រកាច់មកពីគ្រុនក្តៅអាចបណ្តាលឲ្យមានភាពភ័យខ្លាច និងជាការព្រួយបារម្ភសម្រាប់ឪពុកម្តាយ តែការប្រកាច់បែបនេះភាគច្រើនគ្មានផលប៉ះពាល់យូរអង្វែងឡើយ។

វាមិនបណ្តាលឲ្យមានការខូចខួរក្បាល ជំងឺវិកលចរិត ឬការរៀនមិនចេះនោះទេ ហើយវាក៏មិនមានន័យថាកូនរបស់អ្នកមានជំងឺធ្ងន់ធ្ងរបន្ថែមទៀតនោះផងដែរ។

ប្រកាច់មកពីគ្រុនក្តៅ គឺមិនមែនជាការបង្ហាញនៃជំងឺឆ្កួតជ្រូកឡើយ ការមានទំនោរទៅរកការប្រកាច់ម្តងហើយម្តងទៀយគឺបណ្តាលមកពីសញ្ញាមិនប្រក្រតីនៅក្នុងខួរក្បាល។ អត្រាដែលកូនរបស់អ្នកអាចនឹងវិវត្តទៅជាជំងឺឆ្កួតជ្រូកបន្ទាប់ពីការប្រកាច់ គឺមានភាគរយតិចតូចណាស់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង