ជំងឺស្ទះសរសៃឈាមខួរក្បាល គឺជាស្ថានភាពជីវសាស្ត្រ ដែលកើតមានឡើងនៅពេលដែលលំហូរឈាមនៅក្នុងឈាមឈប់ ឬឈប់រយៈពេលខ្លី។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ឈាម ដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមដទៃទៀតទៅកាន់កោសិកា និងសរីរៈក្នុងខ្លួន រួមមានទាំងខួរក្បាលផងដែរ។ នៅពេលដែលការស្ទះសរសៃឈាមខួរក្បាលកើតមានឡើង សារធាតុសំខាន់ៗទាំងនេះ មិនអាចទៅដល់ខួរក្បាល ហើយកោសិកាខួរក្បាលត្រូវស្លាប់។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

នេះអាចបណ្តាលឲ្យខូចខួរក្បាលជាអចិន្ត្រៃយ៍ និងបណ្តាលឲ្យខ្លួនរបស់អ្នក មិនអាចធ្វើការបានធម្មតានោះទេ។

មួយវិញទៀត ជំងឺដាច់សរសៃឈាមខួរក្បាល ក៏អាចកើតមាននៅពេលដែលសរសៃឈាមនៅនឹងខួរក្បាលធ្លាយ និងនាំឲ្យខូចកោសិកាខួរក្បាលផងដែរ។ ជំងឺដាច់សរសៃឈាមខួរក្បាល មិនសូវជាជួបចំពោះកុមារនោះទេ។

ជំងឺស្ទះសរសៃឈាមខួរក្បាលចំពោះកុមារ ភាគច្រើនបំផុត កើតមានចន្លោះពី ២៨ សប្តាហ៍នៃការមានផ្ទៃពោះ មុននឹងកុមារកើត និង ១ ខែក្រោយកើត។

ជំងឺស្ទះសរសៃឈាមខួរក្បាលជុំវិញការកើត ជាធម្មតា កើតមានឡើងអំឡុងពេលសម្រាល ឬ បន្ទាប់ពីសម្រាលរួច ដោយសារតែទារកមិនអាចទទួលបានអុកស៊ីសែនគ្រប់គ្រាន់ អំឡុងពេលនៅក្នុងផ្ទៃនោះ។

ជំងឺស្ទះសរសៃឈាមខួរក្បាល ក៏អាចកើតមានចំពោះកុមារធំផងដែរ ប៉ុន្តែ ជាធម្មតា វាត្រូវបានបង្កឡើងដោយបញ្ហាដទៃទៀត ដែលបញ្ឈប់លំហូរឈាមទៅកាន់ខួរក្បាល ឬបណ្តាលអោយហូរឲ្យនៅក្នុងខួរក្បាល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង