តេស្តមើលការមានផ្ទៃពោះ អាចមានភាពត្រឹមត្រូវ។ ប៉ុន្តែភាពត្រឹមត្រូវអាស្រ័យទៅលើ ៖
– របៀបដែលអ្នកប្រើវាៈ សូមប្រាកដថា ពិនិត្យមើលកាលផុតកំណត់នៃថ្ងៃ និងធ្វើតាមការណែនាំ។ សូមចាំ ១០ នាទី ក្រោយពីធ្វើតេស្តដើម្បីពិនិត្យមើលលើលទ្ធផល។ ការស្រាវជ្រាវបានបង្ហាញថា ការរង់ចាំ ១០ នាទីនឹងផ្តល់ឲ្យអ្នកនៅលទ្ធផលត្រឹមត្រូវបំផុត។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
– នៅពេលណាដែលអ្នកប្រើវាៈ បរិមាណអ័រម៉ូន hCG នៅក្នុងទឹកនោមរបស់អ្នកកើនឡើងទៅតាមពេល។ ដូចនេះ ឆាប់ប៉ុណ្ណាដែលអ្នកធ្វើតេស្តក្រោយពីបាត់រដូវនោះ ភាពពិបាកនឹងទទួលបានលទ្ធផលត្រឹមត្រូវ គឺមានច្រើនប៉ុណ្ណោះ។ តេស្តនេះអះអាងថា ៩៩ ភាគរយត្រឹមត្រូវនៅថ្ងៃដំបូងនៃការបាត់រដូវ។ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា តេស្តនេះភាគច្រើនមិនតែងតរកឃើញកម្រិតនៃអ័រម៉ូន hCG នៅពេលដែលមានទម្ងន់ឆាប់ពេកនោះទេ។ ហើយនៅពេលដែលពួកគេធ្វើវា ជារឿយៗលទ្ធផលមិនត្រឹមត្រូវ។ តេស្តនេះភាគច្រើនអាចរកឃើញថាមានផ្ទៃពោះយ៉ាងត្រឹមត្រូវ គឺមួយសប្តាហ៍ក្រោយបាត់រដូវ។ ការធ្វើតេស្តទឹកនោម ដើម្បីមើលពីការមានផ្ទៃពោះដែលធ្វើនៅពេលព្រឹក អាចមានភាពត្រឹមត្រូវច្រើនជាង។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
– នរណាប្រើវាៈ នារីម្នាក់ផ្ទុះពងស៊ុតនៅពេលខុសៗគ្នានៅក្នុងវដ្តរដូវរបស់ពួគគេ។ លើសពីនេះ ពងស៊ុតដែលត្រូវបានបង្កកំណើត អាចផ្សាំនៅក្នុងស្បូនរបស់ស្ត្រីនៅពេលខុសៗគ្នាដែរ។ អ័រម៉ូន hCG ត្រូវបានផលិតម្តងប៉ុណ្ណានៅពេលដែលការផ្សាំនៅក្នុងស្បូនកើតមានឡើង។ លើសពី១០ភាគរយនៃស្ត្រី ការផ្សាំនេះមិនកើតមានរហូតក្រោយពីថ្ងៃដំបូងនៃការបាត់រដូវ។ ដូចនេះ តេស្តនេះ នឹងត្រឹមត្រូវឆាប់ប៉ុណ្ណានៅថ្ងៃដំបូងក្រោយពីបាត់រដូវចំពោះស្ត្រីមួយចំនួន ប៉ុន្តែមិនគ្រប់ស្ត្រីទាំងអស់នោះទេ៕