ចំពោះមនុស្សភាគច្រើន ការប្រែប្រួលកម្រិតនៃអ័រម៉ូននាំឲ្យកើតមុន។ អ័រម៉ូនទាំងនេះបង្កើតជាតិប្រេងដែលឲ្យរន្ធជិត ដែលជួនកាលទៀតអោយបាក់តេរីរីកលូតលាស់។ រឿងទាំងពីរនេះបណ្តាលឲ្យបញ្ហាមុនផ្ទុះឡើង។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

បុរសដែលឪពុកមានបញ្ហាមុនធ្ងន់ថ្ងរ ហាក់ដូចជាងាយនឹងមានដែរ។ ថ្នាំមួយចំនួនដូចជាថ្នាំ lithium ដែលត្រូវបានប្រើ ដើម្បីព្យាបាលជំងឺផ្លូវចិត្តនោះ និងថ្នាំករទីកូស្តេរ៉ូអ៊ីតក៏អាចនាំឲ្យកើតមុនផងដែរ។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ការផ្ទុះឡើងនៃមុនចំពោះបុរស

ជារឿយៗ បុរសកើតមុននៅលើមុខ និងខ្នង។ ការបែកញើសអាចធ្វើឲ្យវាចេញច្រើន។ ការចេញមុនច្រើននៅលើខ្នង ជារឿយៗកើតមាននៅក្នុងអាកាសធាតុក្តៅ ឬក្រោយពីធ្វើលំហាត់ប្រាណ។ មុនខ្នង គឺពិបាកនឹងគ្រប់គ្រងជាងមុននៅលើមុខ។

អ្វីដែលអ្នកអាចធ្វើបាន

សូមរក្សាស្បែករបស់អ្នកឲ្យស្អាត។ ផលិតផលលាងសម្អាតជាច្រើន គឺមាននៅលើទីផ្សារ។ ជាទូទៅ ចៀសវាងផលិតផលណាដែលធ្វើឲ្យរលាកស្បែករបស់អ្នក ហើយចូរលាងសម្អាតស្បែកពីរដងក្នុងមួយថ្ងៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង