សុបិនអាក្រក់ គឺជាក្តីសុបិនដែលគួរឲ្យមានការព្រួយបារម្ភ ដែលមានទំនាក់ទំនងជាមួយនឹងអារម្មណ៍អវិជ្ជមាន ដូចជាការស្រ្តេស ឬភ័យខ្លាចជាដើម។ សុបិនអាក្រក់ គឺជារឿងធម្មតាមួយ។ វាអាចចាប់ផ្តើមកើតមានឡើងតាំងតែពីនៅកុមារភាព ហើយអាចមានការថយចុះវិញ បន្ទាប់ពីអាយុប្រហែលជា ១០ ឆ្នាំឡើងទៅ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ទោះជាយ៉ាងណា មនុស្សមួយចំនួនមានការយល់សុបិនអាក្រក់រហូតដល់វ័យជំទង់ ឬពេញវ័យ ឬពេញមួយជីវិតរបស់ពួកគេតែម្តង។ ប្រសិនបើអ្នកកំពុងតែយល់សុបិនអាក្រក់ សូមព្យាយាមអនុវត្តបច្ចេកទេសមួយចំនួន មុនពេលចូលគេង ដូចជាការងូតទឹកក្តៅឧណ្ណៗ សមាធិ ឬហាត់ដកដង្ហើមជ្រៅៗជាដើម។

ប្រសិនបើកូនរបស់អ្នកកំពុងតែជួបការលំបាកដោយការយល់សុបិន្តអាក្រក់ សូមស្វែងរកវិធីសាស្រ្តនានា ដើម្បីជួយកូនអ្នកឲ្យបានប្រសើរជាងមុន ហើយពេលខ្លះ ការច្នៃប្រឌិតតិចតួចអាចជួយបានផងដែរ។

• ជជែកអំពីហេតុការណ៍ក្នុងសុបិនជាមួយកូនរបស់អ្នក ៖ ប្រាប់កូនរបស់អ្នកឲ្យពិពណ៌នាអំពីសុបិនអាក្រក់នេះ។ តើមានអ្វីកើតឡើង? តើមាននណាខ្លះនៅក្នុងសុបិន្ត? តើអ្វីដែលគួរឲ្យខ្លាច? បន្ទាប់មក រំលឹកកូនរបស់អ្នកថា សុបិន្តអាក្រក់ មិនមែនជាការពិតនោះទេ សូមកុំបារម្ភពីវាអី។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

• បន្ថយភាពតានតឹង ៖ ប្រសិនបើកូនរបស់អ្នកហាក់ដូចជាបារម្ភ ឬមានភាពតានតឹង សូមនិយាយអំពីអ្វីដែលរំខានដល់គេ។ អនុវត្តសកម្មភាព ដែលអាចបន្ថយភាពតានតឹងសាមញ្ញៗមួយចំនួនដូចជា ការដកដង្ហើមជ្រៅៗជាដើម។

• ផ្តល់ការសហការ ៖ កូនរបស់អ្នកអាចនឹងមានអារម្មណ៍ថា មានសុវត្ថិភាពច្រើនជាងមុន ប្រសិនបើគេគេងជាមួយនឹងសត្វដែលគេចូលចិត្ត ភួយ ឬវត្ថុដែលមានផាសុខភាពផ្សេងទៀត។

• បើកពន្លឺឲ្យភ្លឺ ៖ ប្រើពន្លឺសម្រាប់បំភ្លឺពេលយប់ នៅក្នុងបន្ទប់ដែលកូនអ្នកគេង។ ប្រសិនបើកូនអ្នកភ្ញាក់ពីគេង ក្នុងអំឡុងពេលយប់ ពន្លឺអាចធ្វើឲ្យគេមានការទុកចិត្តឡើងវិញ។

• បើកចំហរទ្វារបន្ទប់ ៖ ទុកអោយទ្វារបន្ទប់ដែលកូនរបស់អ្នកគេង អោយនៅចំហរនៅពេលយប់ ដូច្នេះ គេនឹងមិនមានអារម្មណ៍ថា នៅតែម្នាក់ឯងទេ៕