មុនពេលអ្នកលេបថ្នាំអាស្ពីរីនបំបាត់ការឈឺចាប់ ចូរសាកល្បងឈានដល់ចំណុចកំពូលក្នុងពេលរួមភេទ។

វេជ្ជបណ្ឌិត Barry R. Komisaruk ជាសាស្ត្រាចារ្យដ៏ល្បីល្បាញនៅសាកលវិទ្យាល័យ Rutgers រដ្ឋ New Jersey បាននិយាយថា “ការឈានដល់ចំណុចកំពូល អាចទប់ស្កាត់ការឈឺចាប់បាន។ វាបញ្ចេញអ័រម៉ូនដែលជួយបន្ថយកម្រិតនៃការឈឺចាប់របស់អ្នក”។ ការរំញោចដោយគ្មានការឈានដល់ចំណុចកំពូលក៏អាចធ្វើបានដែរ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

វេជ្ជបណ្ឌិត Komisaruk បាននិយាយថា យើងបានរកឃើញថា ការរំញោចទ្វារមាសអាចរារាំងការឈឺខ្នង និងជើងរ៉ាំរ៉ៃ ហើយស្ត្រីជាច្រើនបានប្រាប់យើងថា ការរំញោចសរីរៈប្រដាប់បន្តពូជរបស់ខ្លួន អាចកាត់បន្ថយការឈឺចាប់នៅពេលមានរដូវ ការឈឺរលាកសន្លាក់ និងក្នុងករណីខ្លះ សូម្បីតែការឈឺក្បាលក៏ដោយ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

កាត់បន្ថយភាពតានតឹង
ការមានភាពជិតស្និទ្ធជាមួយដៃគូរបស់អ្នក អាចបន្ថយភាពតានតឹង និងការថប់បារម្ភ។

វេជ្ជបណ្ឌិត Ambardar និយាយថា ការស្ទាប និងអោប អាចបញ្ចេញនូវអ័រម៉ូនដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។ “ការស្របស្រាលផ្លូវភេទនឹងបញ្ចេញសារធាតុគីមីក្នុងខួរក្បាល ដែលធ្វើឲ្យប្រព័ន្ធខួរក្បាលរបស់អ្នកមានអារម្មណ៍សប្បាយរីករាយ។ ការរួមភេទ និងភាពស្និទ្ធស្នាលអាចបង្កើនការគោរពខ្លួនឯង និងសុភមង្គលរបស់អ្នកផងដែរ៕