ជំងឺមហារីកសុដន់ តែងតែត្រូវបានគេគិតថា ជាជំងឺមួយដែលប៉ះពាល់តែស្ត្រីប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅ បុរស ក៏អាចកើតជំងឺនេះផងដែរ (ស្ថិតក្នុងករណីកម្រ)។ វាមានការលូតលាស់នៃកោសិកាខុសធម្មតានៅក្នុងសុដន់របស់បុរស។

ជារឿយៗ វាកើតឡើងចំពោះបុរសដែលមានអាយុលើសពី ៦០ ឆ្នាំ ប៉ុន្តែ ជួនកាល វាអាចប៉ះពាល់ដល់បុរសវ័យក្មេងផងដែរ។

សញ្ញាព្រមាននៃជំងឺមហារីកសុដន់លើបុរសរួមមាន ៖

1. មានដុំមួយនៅក្នុងសុដន់ – ជាធម្មតា វារឹង មិនឈឺ ហើយមិនរត់ទៅណានៅជុំវិញសុដន់នោះទេ
2. ក្បាលសុដន់ខ្ជឹបទៅខាងក្នុង
3. មានហូរទឹករំអិល ឬឈាមចេញពីក្បាលសុដន់
4. ឈឺ ឬឡើងកន្ទួលលើក្បាលសុដន់ដែលមិនបាត់ទៅវិញ
5. ក្បាលសុដន់ ឬស្បែកដែលនៅជិតនោះអាចក្លាយជារឹង ក្រហម ឬហើម
6. មានដុំតូចៗនៅក្លៀក (ហើមក្រពេញ)។

ប្រសិនបើអ្នកក្រឡេក ឬកត់សម្គាល់ឃើញរោគសញ្ញាទាំងប៉ុន្មានខាងលើនេះ សូមប្រញាប់ទៅជួបវេជ្ជបណ្ឌិតរបស់អ្នកជាបន្ទាន់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង