អ្នកធាត់ ចង់ស្គម រីឯអ្នកស្គម ចង់ធាត់។ គិតទៅ ពិតជាពិបាកផ្គាប់ចិត្តមនុស្សមែន។ អ្នកធាត់ ឃើញអី ក៏ឃ្លាន ហើយញ៉ាំតែបន្តិចសោះ ក៏ឡើងគីឡូដែរ រីឯស្គម ឃើញអី ក៏ឆ្អែត ហើយទោះបីញ៉ាំច្រើន ក៏មិនឡើងគីឡូ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខាងក្រោមនេះ គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុត ក្នុងការជម្រុញឲ្យអ្នកញ៉ាំអាហារ ឲ្យបានច្រើនជាងមុន ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
១ ហាត់ប្រាណរាល់ថ្ងៃ ដើម្បីបញ្ចេញញើស និងថាមពល ដូច្នេះ ពេលអ្នកហត់ អ្នកនឹងញ៉ាំច្រើនជាងធម្មតា
២ ញ៉ាំអាហារពេលព្រឹកជាប្រចាំ ដើម្បីជំរុញដល់ការរំលាយអាហារ
៣ ញ៉ាំអាហារតិចៗ តែច្រើនដង
៤ ញ៉ាំអាហារសម្រន់ ដែលមានសុខភាពល្អ
៥ រៀបចំអាហារឲ្យមានសោភ័ណភាព និងងាយស្រួលទទួលទាន
៦ របៀការកន្លែងញ៉ាំអាហារឲ្យមានផាសុកភាព និងឆ្ងាញ់ពិសារ
៧ ញ៉ាំអាហារជុំគ្នាជាមួយមិត្តភក្តិ ឬដៃគូរបស់អ្នក
៨ ញ៉ាំអាហារឲ្យបានច្រើនមុខផ្សេងៗគ្នា
៩ ញ៉ាំទឹកផ្លែឈើ ដើម្បីជម្រុញដល់ក្រពះពោះវៀនរបស់អ្នក ឲ្យធ្វើការបណ្តេញជាតិពុល និងកាកសំណលើចេញឲ្យអស់
១០ ធ្វើអាហារដែលអ្នកចូលចិត្ត ញ៉ាំដោយខ្លួនឯង៕