តើទម្ងន់របស់អ្នកទាំងអស់ទៅទៅជាយ៉ាងណា? ហើយថាតើការឡើងទម្ងន់ទាំងនោះបណ្តាលមកពីអ្វី? ចូរស្វែងយល់ពីមូលហេតុដែលអ្នកត្រូវឡើងទម្ងន់បែបនេះ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

អ្នកដឹងថា អ្នកនឹងទទួលបានទម្ងន់បន្ថែមយ៉ាងច្រើន ក្នុងកំឡុងពេលមានផ្ទៃពោះ អ៊ីចឹង តើវាឡើងដោយសារអ្វី? ហើយឡើងនៅកន្លែងណាខ្លះនៃរាងកាយ?

1. ប្រហែលជា ២ គីឡូក្រាម គឺមកពីសារធាតុរាវកើនឡើងក្នុងរាងកាយរបស់អ្នក ពោលគឺពោរពេញទៅដោយសារធាតុរាវ ដែលវាជួយឲ្យសរីរាង្គ និងកោសិការបស់អ្នកមានសំណើម ហើយវាជួយដល់ការដឹកជញ្ជូនឈាម និងសារធាតុចិញ្ចឹមនៅជុំវិញរាងកាយអ្នក។

2. ប្រហែលជា ២ គីឡូនៃឈាម ៖ ឥឡូវនេះ បេះដូងរបស់អ្នកត្រូវបានបូមសម្រាប់មនុស្សពីរនាក់ ដូច្នេះអ្នកត្រូវការឈាមសម្បូរអុកស៊ីសែនបន្ថែមទៀតនៅទូទាំងរាងកាយអ្នក និងទារករបស់អ្នក។ នៅពេលបរិមាណឈាមរបស់អ្នកកើនឡើង ដូច្នេះ លេខនៅលើជញ្ជីងក៏ឡើងផងដែរ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

3. ប្រហែលជា ១ គីឡូ គឺដោះរបស់អ្នក ៖ លោកវេជ្ជបណ្ឌិត James E. Ferguson II ជាសាស្ត្រាចារ្យ និងជាសាស្ត្រាចារ្យខាងវេជ្ជសាស្ត្រនិយាយថា អ័រម៉ូនមានផ្ទៃពោះ progesterone និង gonadotropin របស់មនុស្ស (hCG) ធ្វើឲ្យបំពង់ទឹកដោះមានសកម្មភាព ហើយជាលិកាសុដន់អាចរីកធំបាន។ នេះគឺដើម្បីឲ្យវាត្រៀមលក្ខណៈ ដើម្បីចិញ្ចឹមកូនតូចរបស់អ្នក នៅពេលគាត់មកដល់។

4. ប្រហែល ១ គីឡូ សម្រាប់ស្បូនរបស់អ្នក ៖ សម្រាប់ធ្វើជាផ្ទះឲ្យកូនរបស់អ្នកនៅសម្រាប់រយៈពេល ៩ ខែ ស្បូនរបស់អ្នកនឹងឡើងក្រាស់ រីក និងលូតលាស់បន្តិចម្តងៗ។

5. ប្រហែលជា ៧ ខាំ សម្រាប់សុក ៖ សរីរាង្គថ្មីពិសេសនេះ ត្រូវបានបង្កើតឡើងដោយខ្លួនរបស់អ្នក ដើម្បីចិញ្ចឹមទារករបស់អ្នក នៅពេលដែលគេស្ថិតនៅខាងក្នុងពោះរបស់អ្នក។

6. ទឹកភ្លោះប្រហែលជា ១ គីឡូ ៖ ទារករបស់អ្នកអណ្តែតជុំវិញក្នុងស្បូនរបស់អ្នក ដែលព័ទ្ធជុំវិញដោយទឹកភ្លោះ ដែលត្រូវបានបង្កើតឡើងដោយទឹកអេឡិចត្រូលីតប្រូតេអ៊ីននិងសារធាតុចិញ្ចឹមផ្សេងទៀតដែលត្រូវបានប្រើដើម្បីជួយដល់ការលូតលាស់របស់វា។

7. ប្រហែលជា ៣ គីឡូ សម្រាប់ចូលទៅក្នុងកន្លែងរក្សាទុកនានា ៖ ខណៈពេលដែលការមានផ្ទៃពោះរបស់អ្នករីកចម្រើន អ្នកអាចរំពឹងថានឹងមើលឃើញសារធាតុចិញ្ចឹមច្រើននៅក្នុងដើមរាងកាយរបស់អ្នក – ដូចជាជុំវិញត្រគាក និងភ្លៅរបស់អ្នក។ នៅពេលទារកនោះធំធាត់នៅក្នុងស្បូនរបស់អ្នក រាងកាយរបស់អ្នកនឹងចូលទៅក្នុងរបៀបរក្សាទុកការបង្កើតជាតិខ្លាញ់ ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងទៀត ដែលនឹងត្រូវបានប្រើ ដើម្បីជួយឲ្យអ្នកបង្កើតទឹកដោះម្តាយ នៅពេលទារកសម្រាលចេញមកមកដល់។

8. ប្រហែលជា ៣,៥ គីឡូ ឬតិច ឬច្រើនជាងនេះ គឺជាទារករបស់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង