ឳកាសនៃការកើតមានជំងឺខ្សោយបេះដូង គឺខ្ពស់ ប្រសិនបើអ្នកមានកត្តាហានិភ័យមួយចំនួន។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
កត្តាហានិភ័យ គឺជាអ្វីដែលបង្កើនឳកាសរបស់អ្នកក្នុងការមានបញ្ហាអ្វីមួយ។
– ជាធម្មតា ជំងឺខ្សោយបេះដូង ត្រូវបានបង្កឡើងដោយបញ្ហាសុខភាពដទៃទៀត ដូចជាជំងឺសរសៃឈាមបេះដូង ឬជំងឺលើសឈាម។ ដូចនេះអ្វីដែលបង្កើនហានិភ័យរបស់អ្នកឲ្យមានជំងឺ ក៏បង្កើនហានិភ័យសម្រាប់ជំងឺបេះដូងដែរ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
– កត្តាហានិភ័យចំពោះជំងឺសរសៃឈាមបេះដូង និងការគាំងបេះដូងរួមមាន ការជក់បារី កម្រិតកូឡេស្តេរ៉ុលខ្ពស់ ឬជំងឺទឹកនោមផ្អែម និងមានប្រវត្តិគ្រួសារមានជំងឺបេះដូង
– កត្តាហានិភ័យសម្រាប់ជំងឺលើសឈាមរួមមាន លើសទម្ងន់ មិនធ្វើលំហាត់ប្រាណ និងមានប្រវត្តិគ្រួសារមានជំងឺលើសឈាម
– កត្តាហានិភ័យសម្រាប់ជំងឺប្រឹសបេះដូងរួមមាន អាយុច្រើន និងមានការឆ្លងមេរោគនៅនឹងប្រឹសបេះដូង។
ហានិភ័យនៃជំងឺបេះដូងកើនឡើង នៅពេលដែលអ្នកសកាន់តែមានអាយុច្រើន៕