ព្រឹកឡើង
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា រាងកាយរបស់អ្នកត្រូវបានបង្កើតឡើងដើម្បីរួមភេទនៅពេលព្រឹកតែម្តង។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
នៅពេលដែលអ្នកយល់ថា ខ្លួនឯងចាញ់អាកាសធាតុបន្តិចបន្តួច
តាមការសិក្សាបានអោយដឹងថា ការរួមភេទពិតជាអាចជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំបានមែន។ នេះគឺជាវិធីសាស្រ្តដ៏ល្អមួយសម្រាប់ត្រៀមខ្លួនចូលរដូវកាលជំងឺផ្តាសាយ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ក្រោយពីហាត់ប្រាណរួច
ចូរធ្វើការទាញយកប្រយោជន៍ក្រោយពីការហាត់ប្រាណ ហើយគួរតែបន្ថែមនូវអត្ថប្រយោជន៍ជាច្រើនទៀតនៃមុខងារផ្លូវភេទនៅពេលបន្ទាប់។ ការសិក្សាបានអោយដឹងថា ក្រោយពីស្រ្តីហាត់ប្រាណដោយការជិះកង់រយៈពេល ២០នាទីរួចមក គឺធ្វើឲ្យលំហូរឈាមទៅកាន់តំបន់ប្រដាប់ភេទរបស់ពួកគេកាន់តែខ្លាំងរហូតដល់ ១៦៩ ភាគរយឡើយទៅឯណោះ។
ជាមួយគ្នានេះដែរ រាងកាយរបស់អ្នកនឹងបញ្ចេញអ័រម៉ូនភេទតេស្តូស្តេរ៉ូនកាន់តែច្រើននៅពេលហាត់ប្រាណ ដូច្នេះ ចំណង់ផ្លូវភេទបែបធម្មជាតិរបស់អ្នកនឹងកើតឡើងខ្ពស់ជាមិនខានក្រោយពីបែកញើសរួច។
ក្រោយពីជួបនូវថ្ងៃស៊យ
តើអ្នកចង់បំបាត់ភាពតានតឹងដែលកើតចេញពីពេលវេលាដ៏អាក្រក់មួយនៅកន្លែងធ្វើការដែរទេ? ការរួមភេទ ប្រហែលជាជម្រើសដ៏ផ្តល់សុខភាព ជាងការបំបាត់ទុក្ខដោយការផឹកស្រាបៀរ។ តាមការសិក្សាបានឲ្យដឹងថា ការរួមភេទ និងសកម្មភាពរាងកាយផ្សេងៗដូចជាការកាន់ដៃគ្នា ក៏សុទ្ធតែអាចជួយពង្រឹងដល់អារម្មណ៍ និងបន្ថយស្រ្តេសបានច្រើនដែរ៕