ការចោះត្រចៀកកូន អាចក្លាយជាឆ្លងមេរោគ ប្រសិនបើអ្នកមិនថែទាំវាឲ្យបានត្រឹមត្រូវ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ក្រុមគ្រូពេទ្យជំនាញអាមេរិចបានណែនាំនូវគន្លឹះងាយៗដូចខាងក្រោមនេះ ដែលអ្នកម៉ាក់គួរធ្វើក្រោយពេលចោះត្រចៀកកូនស្រី ៖
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
– កុំប៉ះលើត្រចៀកដែលបានចោះថ្មី ប្រសិនបើអ្នកមិនលាងសម្អាតត្រចៀកកូននោះទេ
– នៅពេលដែលត្រចៀកត្រូវបានចោះថ្មីៗ សូមកុំដោះក្រវិលយ៉ាងហោចណាស់ ៣ សប្តាហ៍ ដើម្បីការពារប្រហោងដែលចោះនោះក្លាយជារួមជិតវិញ
– ឧហ្សាហ៍សង្កេតមើលក្រោយត្រចៀកក្រែងមានឈាម ឬខ្ទុះហូរ
– សូមយកប្រដាប់ត្បាល់ត្រចៀកជ្រលក់ទឹកលាងសម្អាត ដើម្បីសម្អាតត្រចៀកតាមការណែនាំរបស់គ្រូពេទ្យ។
បើកូនក្តៅខ្លួន ឬត្រចៀកឡើងក្រហមខុសធម្មតា សូមប្រញាប់នាំកូនទៅពេទ្យភ្លាម៕