មនុស្សភាគច្រើនតែងតែមានកាបូបមួយជាប់ខ្លួនជានិច្ច ជាពិសេសសិស្សសាលាដើម្បីដាក់សម្ភារៈនានា។ អ្នកខ្លះ ប្រើកាបូបដៃ អ្នកខ្លះប្រើបាបូបស្ពាយនឹងស្មា … សំណួរ តើអ្នកដឹងទេថា បើអ្នកប្រើកាបូប ឬដាក់របស់របរក្នុងនោះធ្ងន់ពេក តើវាអាចប៉ះពាល់ដល់សុខភាព ឬបង្កជាបញ្ហាអ្វីដែលឬទេ?
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការស្ពាយកាបូបធ្ងន់ៗ ក្នុងរយៈពេលយូរ ពិតជាគ្រោះថ្នាក់ និងជះឥទ្ធិពលអាក្រក់ខ្លាំងណាស់ ចំពោះរាងកាយកូនរបស់អ្នក ដូចជា ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ឈឺស្មា ឬរាងកាយទាំងមូល
- បង្កជាស្នាមជាំ ដោយសារតែខ្សែរកាបូប
- អាការៈឈឺក្បាល គឺជារឿងដែលកើតមានញឹកញាប់ ចំពោះអ្នកយួរកាបូបធ្ងន់ៗ
- ធ្វើឲ្យអ្នកបាត់បង់ផាសុកភាព ឬភាពពីធម្មជាតិរបស់អ្នក
- ឡើងតឹងណែន ឬស្ពឹកសាច់ដុំស្មា និងក
- ភ្នែករបស់អ្នក ក៏ទទួលរងសម្ពាធនេះផងដែរ
- ខូចដំណើរដោយសារតែកាបូបធ្ងន់ៗបែបនេះ៕