ក្រៅពីជួយគ្រប់គ្រងសម្ពាធឈាម ស្រាសាំប៉ាញ អាចជួយធ្វើឲ្យស្បែកអ្នកស្រស់ថ្លា ធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងកាត់បន្ថយទំហំចង្កេះបានទៀតផង។ ពិតណាស់ ជាមធ្យម ក្នុងស្រាសាំប៉ាញមួយកែវ មានកាឡូរីត្រឹមតែ ៨០ ប៉ុណ្ណោះ ដែលវាតិចជាងស្រាធម្មតាៗ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សារៈប្រយោជន៍ចំពោះបេះដូង
ការសិក្សាបានបង្ហាញថា ការផឹកស្រាក្រហមមួយកែវ មានផលល្អ ចំពោះសុខភាពបេះដូង ប៉ុន្តែ តើអ្នកមានដឹងទេថា ស្រាសាំប៉ាញ មានផលល្អជាងនេះទៅទៀត។ ស្រាសាំប៉ាញ មានផ្ទុកសារធាតុ polyphenols ដែលអាចបញ្ចុះសម្ពាធឈាម និងការពារបេះដូង ពីបញ្ហាផ្សេងបាន ប៉ុន្តែ សម្រាប់តែអ្នកដែលញ៉ាំក្នុងកម្រិតទាបប៉ុណ្ណោះ (មួយកែវក្នុងមួយថ្ងៃ)។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជួយសម្រកទម្ងន់
បើអ្នកចង់សម្រកទម្ងន់ ការញ៉ាំស្រានេះជាប្រចាំ ប្រហែលជាជម្រើសដ៏ល្អសម្រាប់អ្នកហើយ។ ស្រាសាំប៉ាញ មានកាឡូរីទាប ហើយអាចជួយកាត់បន្ថយជាតិខ្លាញ់ និងកូឡេសស្តេរ៉ុលអាក្រក់បាន។
ជួយឲ្យស្បែកស្អាត
សម្រាប់ស្ត្រីមួយចំនួន ដែលចង់បានស្បែកភ្លឺរលោង ពួកគេតែងតែយកស្រាសាំប៉ាញ មកញ៉ាំក្នុងកម្រិតទាបជាប្រចាំ ក្នុងពេលញ៉ាំអាហារ។ ស្រាប្រភេទនេះ មានផ្ទុកនូវអង់ទីអុកស៊ីដង់ ដែលជួយឲ្យស្បែកស្រស់ស្អាត។
ធ្វើឲ្យអ្នកមានអារម្មណ៍ល្អ
មនុស្សមួយចំនួន ដែលជួបបញ្ហាស្ត្រេសច្រើន នៅកន្លែងការងារ ឬក្នុងក្រុមគ្រួសារ គេតែងតែញ៉ាំស្រាសាំប៉ាញមួយកែវ ដើម្បីបន្ធូរអារម្មណ៍ និងភាពតានតឹង៕