ការសិក្សាថ្មីមួយបានបង្ហាញថា ការបង្កើនការញ៉ាំទឹកដោះគោជូរ គឺជាជម្រើសដ៏ល្អសម្រាប់មនុស្សចាស់ ពីព្រោះ វាអាចការពារ និងពង្រឹងឲ្យឆ្អឹងរឹង ហើយចៀសផុតពីកត្តាប្រឈមទៅនឹងជំងឺពុក ឬបាក់បែកឆ្អឹង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការញ៉ាំទឹកដោះគោជូរ អាចបង្កើនដង់ស៊ីតេឆ្អឹង ព្រមទាំងកាត់បន្ថយការប្រឈមនៃជំងឺពុកឆ្អឹង នៅពេលអ្នកមានអាយុកាន់តែចាស់។ ជំងឺពុកឆ្អឹង គឺជាស្ថានភាពរ៉ាំរ៉ៃ ដោយសារតែការបាត់បង់កំហាប់ និងភាពរឹងមាំរបស់ឆ្អឹង ដែលជាហេតុធ្វើឲ្យអ្នក ងាយនឹងបាក់បែកឆ្អឹង ទោះបីត្រូវរបួស ឬទទួលការប៉ះទង្គិចតិចតួចក៏ដោយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការសិក្សាបានបញ្ជាក់ថា ស្រ្តីដែលញ៉ាំទឹកដោះគោជាប្រចាំ អាចកាត់បន្ថយឱកាសកើតជំងឺឆ្អឹង ដល់ទៅ ៣១ ភាគរយ និងជំងឺពុកឆ្អឹងដល់ទៅ ៣៩ ភាគរយ ចំណែកបុរសវិញ អត្រានេះបានកើនឡើងដល់ទៅ ៥២ ភាគរយ។
ទឹកដោះគោជូរ គឺជាប្រភពដ៏ល្អ នៃសារធាតុ និងវីតាមីន ដែលឆ្អឹងត្រូវការ ដើម្បីលូតលាស់ និងបង្កើនភាពរឹងមាំ៕