ការសិក្សាបានរកឃើញថា ក្មេងធាត់ភាគច្រើន នឹងប្រឈមមុខខ្ពស់ទៅនឹងជំងឺទឹកនោមផ្អែមប្រភេទទីពីរ នៅថ្ងៃក្រោយ បើប្រៀបធៀបទៅនឹងក្មេងដែលមានទម្ងន់ធម្មតា។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ការសិក្សានេះត្រូវបានបោះពុម្ភផ្សាយ នៅក្នុងព្រឹត្តបត្រសុខភាព Journal of the Endocrine Society។ ពួកគេបានសិក្សាទៅក្មេងដែលមានអាយុ ចាប់ពី ២ ទៅ ១៥ ឆ្នាំ ចំនួន ៣៦៩ ៣៦២ នាក់។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ពួកគេបានរកឃើញថា កូនក្មេង និងក្មេងជំទង់ចំនួន ៦៥៤ នាក់ មានជំងឺទឹកនោមផ្អែមប្រភេទទីពីរ ហើយគេក៏បានរកឃើញផងដែរថា ក្មេងដែលមានទម្ងន់ធម្មតា ហាក់ដូចជានៅឆ្ងាយពីជំងឺនេះខ្លាំងណាស់។

អ្នកដឹកនាំការសិក្សា លោកវេជ្ជបណ្ឌិត Ali Abbasi មកពីសាកលវិទ្យាល័យ King’s College ទីក្រុងឡុងដ៍ បាននិយាយថា ក្មេងធាត់ៗ ប្រឈមមុខខ្ពស់ ៤ ដងទៅនឹងការកើតជំងឺនេះ នៅពេលពួកគេមានអាយុ ២៥ ឆ្នាំ។

ដូច្នេះ សូមក្រឡេកមើលការរស់នៅ និងការទទួលទានចំណីអាហារកូនរបស់អ្នក ដើម្បីកុំឲ្យពួកគេធាត់លើសទម្ងន់ឲ្យសោះ៕