ការស្រាវជ្រាវថ្មីមួយ បានរកឃើញថា ការញ៉ាំអាហារប្រៃ អាចបង្កើនហានិភ័យទ្វេដង ទៅនឹង ជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃ ជាពិសេស អ្នកជក់បារី។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកស្រាវជ្រាវនៅក្នុងប្រទេសស៊ុយអែត បាននិយាយថា ប្រតិកម្មរវាងការជក់បារី និងការញ៉ាំប្រៃពេក អាចមានការតភ្ជាប់គ្នា ពីរបៀបដែលចំណីអាហារ ត្រូវបានបង្ហាញឡើង ចំពោះជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃ ក៏ដូចជាជំងឺរលាកដទៃទៀតផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការស្រាវជ្រាវ ដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Rheumatology ដែលបានមើលទៅលើមនុស្ស ៣៨៦ នាក់ ដែលបានប្រាប់ពីទម្លាប់ នៃការញ៉ាំរបស់ពួកគេ ក្នុងរយៈពេលប្រហែលជា ៨ ឆ្នាំ មុននឹងពួកគេ បានវិវត្តមានទៅ ជំងឺជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃនេះ។
លោក ចន សាន់ស្ត្រម មកពីសាកលវិទ្យាល័យ Umea បាននិយាយថា ដោយយោងតាមការវិភាគ ប្រហែល ៥៤ ភាគរយ នៃការកើនឡើងហានិភ័យ ពីការជក់បារី ក្នុងការវិវត្តទៅជា ជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃ មានការទាក់ទងទៅនឹង ការញ៉ាំប្រៃ។
អ្នកស្រាវជ្រាវបានបង្ហាញថា ការស្រាវជ្រាវ អាចជួយពន្យល់ដល់អ្នកវិទ្យាសាស្ត្រ ឲ្យយល់ដឹងបន្ថែម ក្នុងការវិវត្តទៅជាជំងឺរលាកសន្លាក់ឆ្អឹង ក្នុងចំណោមអ្នកជក់បារី។
ការញ៉ាំផ្លែឈើ និងបន្លែ ត្រូវបានផ្សារភ្ជាប់ ជាមួយនឹងការថយចុះ ហានិភ័យក្នុងការវិវត្ត ទៅជាជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃ ខណៈដែលការញ៉ាំប្រូតេអ៊ីន សាច់ស្រស់ និងត្រី ដែលមានជាតិខ្លាញ់មធ្យម ត្រូវបានផ្សារភ្ជាប់ទៅនឹង ការកើនឡើងហានិភ័យ៕