ដើម្បីការពារការឈឺភ្នែក ដែលត្រូវបានបង្កឡើងដោយការឆ្លងមេរោគ ចូរបង្រៀនកូនរបស់អ្នក អោយលាងដៃជារឿយៗជាមួយនឹងទឹកក្តៅឧណ្ណៗ និងសាប៊ូ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ពួកគេមិនគួរចែករំលែកទឹកបន្តក់ភ្នែក កន្សែង សម្លៀកបំពាក់ ឬក្រដាសជាមួយនឹងអ្នកដទៃនោះទេ។
សូមប្រាកដថា ពួកគេបានលាងដៃរបស់អ្នក ក្រោយពីប៉ះភ្នែកដែលឆ្លងមេរោគ ហើយបោះរបស់របរចោល ក្រោយពីពួកវាត្រូវបានប្រើហើយ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
បោកកន្សែង និងសំភារៈដែលកុមារបានប្រើនៅក្នុងទឹកក្តៅ ដែលញែកចេញពីសម្លៀកបំពាក់របស់ក្រុមគ្រួសារ ដើម្បីជៀសវាងការឆ្លងមេរោគ។
ប្រសិនបើអ្នកដឹងថា កូនរបស់អ្នកទំនងជាមានការឈឺភ្នែកដោយអាលែកស៊ី សូមបិទបង្អួច ឬទ្វារ នៅពេលដែលមានធូលីដីហុយខ្លាំង។
ករណីនៃការឈឺភ្នែកជាច្រើន ចំពោះទារកដែលទើបនឹងកើត អាចត្រូវការការពារដោយការតាមដាន និងព្យាបាលស្ត្រីមានផ្ទៃពោះ សម្រាប់ជំងឺនានា។ ស្ត្រីមានផ្ទៃពោះ អាចមានបាក់តេរីនៅនឹងទ្វារមាស ទោះបីជាគាត់មិនមានរោគសញ្ញាក៏ដោយ។ ការតាមដានមុននឹងសម្រាលកូន គឺជារឿងសំខាន់៕