អំឡុងពេលមានផ្ទៃពោះ គ្រូពេទ្យភាគច្រើន បានណែនាំឲ្យស្រ្តីមានផ្ទៃពោះ តមញ៉ាំអាហារផ្អែមៗច្រើនពេក ពីព្រោះ វាអាចធ្វើឲ្យម្តាយឡើងគីឡូ ហើយប្រឈមមុខខ្លាំង នឹងជំងឺទឹកនោមផ្អែម។ យ៉ាងណាមិញ ស្រ្តីមានផ្ទៃពោះភាគច្រើន តែងតែឃ្លានរបស់ផ្អែមៗ ជាពិសេស ពេលមានកូនស្រី ដែលជាហេតុធ្វើឲ្យពួកគេ នៅមិនសុខ តប់ប្រមល់ ហើយមិនសប្បាយចិត្តទាល់តែសោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យ៉ាងណាមិញ យើងខ្ញុំសូមណែនាំ នូវរបបអាហារផ្អែមៗមួយចំនួន ដែលស្រ្តីមានផ្ទៃពោះ អាចទទួលទានបាន។
១. ផ្លែឈើ
ជាការពិត ផ្លែឈើ ទោះបីជាផ្អែម ក៏មិនងាយបង្កជាបញ្ហា ដល់ស្រ្តីមានផ្ទៃពោះ ឬអ្នកជំងឺផ្អែមដែរ។ អ្នកអាចញ៉ាំផ្លែប៉ោម ផ្លែសារី ឪឡឹក ទំពាំងបាយជូរ និងក្រូចបាន ប៉ុន្តែ ចំពោះផ្លែប័រ និងធូរេន ញ៉ាំតិចៗបានហើយ ពីព្រោះ វាផ្អែមខ្លាំង និងសម្បូរជាតិស្ករ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
២. ការ៉េម
នរណាក៏ដឹងថា ការ៉េម មានរសជាតិផ្អែមដែរ ប៉ុន្តែ ស្រ្តីមានផ្ទៃពោះ អាចញ៉ាំបានខ្លះដែរ ដោយអ្នកគួរជ្រើសរើស ការ៉េមដែលមានជាតិស្ករតិច តែសម្បូរទឹកដោះគោជូរ និងផ្លែឈើស្រស់ៗវិញ។
៣. កាហ្វេ
កាហ្វេ មួយពែងពីរពែង ពេលអ្នកស្រ្តេស និងហត់នឿយ ប្រហែលជាមិនអីនោះទេ ចំពោះទារកក្នុងផ្ទៃ។
៤. ទឹកបន្លែ ឬផ្លែឈើ
បន្លែ និងផ្លែឈើ សុទ្ធតែល្អ ចំពោះសុខភាពរបស់អ្នក ជាពិសេស អំឡុងពេលមានផ្ទៃពោះ។ អ្នកអាចកៀបទឹកប៉ោម ទឹកការ៉ុត ទឹកត្រសក់ និងទឹកឪឡឹកជាដើម។ ដើម្បីកាន់តែមានរសជាតិ អ្នកអាចដាក់ក្លាសេ ឲ្យត្រជាក់បន្តិចបាន៕