ផ្លែបឺរី
ផ្លែឈើប្រភេទនេះ គឺជាអាហារដ៏សំខាន់ ដែលអ្នកគួរតែឲ្យ កូនរបស់អ្នកញ៉ាំ ពេលគេមានអាយុមួយឆ្នាំ។ បឺរី មានសារធាតុចិញ្ចឹមច្រើន និងជួយទប់ស្កាត់ ជំងឺនានាជាច្រើន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ត្រីសាលម៉ុន
អាស៊ីតខ្លាញ់អូមេហ្កាបី ពិតជាសំខាន់ សម្រាប់ការលូតលាស់រូបរាងកាយ និងប្រាជ្ញាស្មារតីរបស់កុមារ។ ចូរឲ្យកូនរបស់អ្នកញ៉ាំត្រីនេះ មួយអាទិត្យឲ្យបានពីរដង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខ្ទឹម និងខ្ញី
ដើម្បីឲ្យកូនស្គាល់ គ្រប់រសជាតិនៃអាហារ អ្នកគួរតែបង្រៀនកូន ឲ្យចេះញ៉ាំខ្ទឹម និងខ្ញី ពីព្រោះ វាពិតជាមានសារៈសំខាន់ ចំពោះកូនរបស់អ្នកខ្លាំងណាស់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បន្លែពណ៌បៃតង
គ្មានអ្វីល្អជាងបន្លែ និងផ្លែឈើនោះទេ ពីព្រោះ វាជួយឲ្យក្រពះពោះវៀន របស់កុមារដើរបានស្រួល ជាពិសេស សម្រាប់កុមារទើបចេះញ៉ាំ អាហារប្រភេទរឹងៗ។
គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិ សំបូរជាតិសរសៃ និងសារធាតុចិញ្ចឹម ជាច្រើនប្រភេទ។
ស៊ុត
ស៊ុត ក៏ជាជម្រើសល្អ សម្រាប់កូនរបស់អ្នក ពីព្រោះ វាសំបូរប្រូតេអ៊ីន ដែលជួយឲ្យកូនឆាប់ធំធាត់៕