តើអ្នកឧស្សាហ៍គេងស្រមុកមែនទេ? អញ្ចឹង ចូរសាកល្បងញ៉ាំអាហារទាំងនេះ ពីព្រោះ វាអាចកាត់បន្ថយ និងបំបាត់ការស្រមុករបស់អ្នក បានយ៉ាងមានប្រសិទ្ធភាព។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
១. ទឹកឃ្មុំ
ការហើមបំពង់ក អាចបណ្តាលឲ្យអ្នកស្រមុកលឺសូរខ្លាំងៗ ដូច្នេះ បើអ្នកញ៉ាំទឹកឃ្មុំ វានឹងជួយបំត់ការរលាក ហើយការស្រមុករបស់អ្នក ក៏អាចបាត់ទៅតាមនោះផងដែរ។ ចូរញ៉ាំទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ មុនពេលចូលគេង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
២. ត្រី និងខ្លាញ់ត្រី
ត្រី ជាថ្នាំព្យាបាលរោគស្រមុក។ អាស៊ីតខ្លាញ់អូមេហ្កាបី និងប្រាំមួយ ជួយបង្កើនកូឡេស្តេរ៉ុលល្អ ព្រមទាំងដោះស្រាយបញ្ហាផ្លូវដង្ហើមទៀតផង។
៣. ផលិតផលធ្វើពីសណ្តែក
ចូរញ៉ាំទឹកសណ្តែក ជំនួសឲ្យទឹកដោះគោ ដើម្បីជួយបំបាត់ស្លេស្ម និងការស្ទះនានា នៅក្នុងច្រមុះ៕