តើអ្នកអាចនឹកចាំពីថ្ងៃដែលស្នេហារវាងគូស្វាមីភរិយារបស់អ្នកកាលពីមុនដែរឬទេ? វាមិនមែនជារឿងធម្មតាទេ នៅពេលរឿងតូចបំផុតដែលអ្នកនិយាយ ឬលេងសើច អាចធ្វើឲ្យនាងញញឹមឬសើច។
ទោះជាយ៉ាងណាក៏ដោយ ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ និងឆ្លងកាត់ឆាកជីវិតអស់ជាច្រើនឆ្នាំមកហើយ ជួនកាលទំនោរចិត្ដបែបធម្មជាតិ គឺអាចនឹងផ្លាស់ប្តូរ។ រឿងកំប្លែងហាក់ដូចជាមិនគួរឲ្យអស់សំណើចដូចមុនទេ។
ប៉ុន្តែ យើងខ្ញុំសូមរំលឹកអ្នកថា នៅពេលយើងផ្លាស់ប្តូរម្ដងហើយម្ដងៗក្នុងរយៈពេលជាច្រើនឆ្នាំវិធីជាក់លាក់ដែលយើងខិតខំធ្វើ នឹងធ្វើឲ្យដៃគូអ្នកចាប់អារម្មណ៍គ្នាទៅវិញទៅមកក្នុងរយៈពេលជាច្រើនឆ្នាំផងដែរ។ ដូច្នេះហើយ អ្នកត្រូវតែផ្លាស់ប្តូរវិធីសាស្រ្តរបស់អ្នក ដើម្បីយល់កាន់តែច្បាស់ពីនាង និងតម្រូវការរបស់នាង។
ប្រសិនបើអ្នកមានឆន្ទៈក្នុងការធ្វើឲ្យនាងសប្បាយចិត្ត ហើយស្រឡាញ់អ្នកជាងមុន នៅទីនេះមានវិធីងាយៗចំនួន ៥ ដើម្បីធ្វើឲ្យប្រពន្ធពេញចិត្តនឹងស្វាមីរបស់នាង ហើយធ្វើឲ្យនាងស្រឡាញ់ប្តីរបស់នាងជាងមុន។
១. ស្តាប់នាងដោយប្រើត្រចៀក និងភ្នែករបស់អ្នកសម្លឹងនាង
២. រៀនភាសាស្នេហារបស់នាង ហើយនិយាយវា
៣. សូមឲ្យនាងជានាង គឺធ្វើអ្វីដែលនាងចង់ធ្វើ
៤. ថ្នម និងយល់ចិត្តនាង
៥. ស្រឡាញ់នាងដោយគ្មានលក្ខខណ្ឌ៕