ក្នុងនាមជាឪពុកម្តាយថ្មី ការលួងលោមកូនរបស់អ្នក គឺជារឿងអាទិភាពមួយ ក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់អ្នក ហើយអ្នកអាចរកឃើញថាក្បាលដោះបៀមជ័រមានប្រយោជន៍ច្រើនសម្រាប់អ្នក។
ទារកមួយចំនួនអាចនឹងធូរស្រាល ឬមានអារម្មណ៍ល្អ ជាមួយនឹងការអង្រួន ឬទះគូថ ក្នុងអំឡុងពេលបៅ។
ក្មេងដទៃហាក់ដូចជាមិនចេះជញ្ជក់គ្រប់គ្រាន់ទេ សូម្បីតែពេលដែលពួកគេឃ្លានក៏ដោយ។ ប្រសិនបើទារករបស់អ្នកនៅតែចង់ជញ្ជក់ បន្ទាប់ពីទទួលបានទឹកដោះគោម្សៅឬទឹកដោះអ្នក ក្បាលដោះបៀមជ័រគឺជារឿងដ៏ល្អមួយផងដែរ។
ពិតប្រាកដណាស់ វាមិនជំនួសឲ្យការបៅទឹកដោះ ឬការញ៉ាំទេ ប៉ុន្តែ ប្រសិនបើទារករបស់អ្នកនៅតែរពឹស រករឿង គេប្រហែលជាចង់បានវាមកបៅលេងហើយ។
ដូចគ្នានេះផងដែរ ទម្លាប់ការបៀមក្បាលដោះ គឺងាយស្រួលក្នុងការបំបែក ឬបញ្ឈប់ពេលគេធំ ជាងទម្លាប់បៀមមេដៃ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855