បបូរមាត់ ដើរតួនាទីសំខាន់ណាស់ ក្នុងការទាក់ទាញចំណាប់អារម្មណ៍ និងលើកកម្ពស់សម្រស់របស់អ្នក។ ដូច្នេះហើយ អ្នកត្រូវយកចិត្តទុកដាក់ និងថែរក្សាសុខភាពបបូរមាត់ ឲ្យបានល្អប្រសើរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នរណាៗ ក៏ប្រាថ្នាចង់បានបបូរមាត់ទន់ រលោង និងពណ៌ស៊ីជម្ពូរដែរ ប៉ុន្តែ មិនមែនគ្រប់គ្នា សុទ្ធតែអាចទទួលបានវាទាំងអស់នោះទេ។ បញ្ហាដែលគេឧស្សាហ៍ជួបប្រទះ នៅលើបបូរមាត់ មានដូចជា បបូរមាត់ប្រេះ ស្ងួត ខ្មៅ ឬចេញជាស្នាមខ្សែរជ្រួញជាដើម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដើម្បីដោះស្រាយបញ្ហា ដែលមាននៅលើបបូរមាត់ អ្នកអាចប្រើ ៖
ល្ហុង
ចូរយកសាច់ល្ហុង មកម៉ាស្សានៅលើបបូរមាត់របស់អ្នក ដើម្បីលុបបំបាត់ស្នាមជ្រួញ ឬខ្សែរបន្ទាត់ ដែលមាននៅលើបបូរមាត់ ដោយអ្នកអាចលាយនឹងទឹកឃ្មុំបន្តិចក៏បានដែរ។ ក្រៅពីនេះ អ្នកអាចកិនវាបញ្ចូលគ្នា រួចយកមកបិទ នៅលើបបូរមាត់ ក្នុងរយៈពេល ១០ ទៅ ១៥ នាទី ទើបលាងសម្អាតចេញ។
ស្ករស
ស្ករស អាចជួយជម្រុះចោល នូវកោសិកាងាប់ៗ ដែលជាប់លើបបូរមាត់។ ស្ករស អាចជួយឲ្យបបូរមាត់ មានពណ៌ស៊ីជម្ពូរឡើងវិញបាន។ អ្នកអាចយកស្ករសមកបិតជាប់លើមាត់ ហើយទុកចោលរហូតដល់រលាយអស់ ទើបលាងទឹកសម្អាតចេញ៕