បន្ទប់ទឹក ជាកន្លែងដែលអ្នកចូលជាប្រចាំ សម្រាប់សម្អាតកាយ ប៉ុន្តែ អ្នកប្រហែលជាមិនដឹងទេ បន្ទប់ទឹក ក៏ជាកន្លែងប្រមូលផ្តុំ នៃពពួកមេរោគ បាក់តេរី និងផ្សិតផងដែរ។ បញ្ហាទាំងនេះហើយ ដែលអ្នកត្រូវតែប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ក្នុងការដុសលាងបន្ទប់ទឹក ឲ្យបានស្អាតល្អ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដាក់សម្ភារៈដាច់ដោយឡែក
ក្នុងបន្ទប់ទឹក អ្នកគួរតែមានកន្ត្រកដាក់សម្រាម និងកន្ត្រកដាក់ខោអាវដែលប្រើរួច ប៉ុន្តែ អ្នកមិនគួរទុកវា នៅក្នុងបន្ទប់ទឹកយូរពេកនោះទេ ពីព្រោះ វាអាចនឹងបង្កើតជាបាក់តេរី ឬមេរោគបាន។ របស់របរប្រើប្រាស់ដ៏ទៃទៀត ត្រូវដាក់ឲ្យដាច់ដោយឡែកពីគ្នា ដើម្បីឲ្យវាឆាប់ស្ងួតល្អ ជាពិសេស កន្សែងជូតខ្លួន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើកបង្អួច
គ្រប់បន្ទប់ទឹក គួរតែមានបង្អួច ហើយអ្នកត្រូវតែបើកវា ដើម្បីឲ្យមានខ្យល់អាកាសចេញចូល ប៉ុន្តែ បើមានធូលីដីខាងក្រៅច្រើនពេក អ្នកអាចបិទវាបាន។ ការបើកបង្អួច ក្រៅពីជួយកាត់បន្ថយក្លិនអាក្រក់ វាក៏អាចកម្ចាតនូវពពួកមេរោគ និងបាក់តេរី ជាពិសេស ពពួកផ្សិតតែម្តង។
លាងសម្អាតជាប្រចាំ ដោយប្រើសម្ភារៈមានគុណភាពខ្ពស់
យកល្អ អ្នកគួរតែសម្អាតបន្ទប់ទឹក ជារៀងរាល់អាទិត្យ ដោយប្រើប្រាស់ផលិតផល ដែលមានគុណភាពខ្ពស់ និងមិនប៉ះពាល់សុខភាព។ ពេលអ្នកសម្អាត អ្នកត្រូវដុសលាងគ្រប់កន្លែង ជាពិសេស ចានបង្គន់៕