ទឹកដោះម្តាយជារបស់ចាំបាច់ និងមានសារៈសំខាន់បំផុតសម្រាប់ទារក។ ប៉ុន្តែ សម្រាប់អ្នកម្តាយដែលរវល់ និងមានការងារត្រូវចេញទៅក្រៅ ការបូមទឹកដោះទុកឱ្យកូនបៅ គឺជាជម្រើសដ៏ល្អបំផុត។ យ៉ាងណាមិញ តើអ្នកគួរធ្វើបែបណា ទើបអាចរក្សាទុកទឹកដោះនោះឱ្យមានសុវត្ថិភាព មិនខូចគុណភាពនោះ?
គន្លឹះងាយៗខាងក្រោមអាចជួយលោកអ្នកបាន ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
១. ចូររក្សាទុកទឹកដោះម្តាយនៅក្នុងដបដែលធ្វើពីកញ្ចក់ ឬប្លាស្ទិចរឹង ដែលមានគម្របតឹងបិទជិតល្អ។ អ្នកក៏អាចប្រើថង់បាស្ទិកែលធ្វើដើម្បីរកទុកទឹកដោះម្តាយផងដែរ ពួកវាមិនមានភាពធន់ទេ ប៉ុន្តែ អ្នកអាចការពារដោយប្រើវាពីរជាន់បាន។ កុំទុកទឹកដោះម្តាយដាក់ក្នុងដបទឹកដែលមានខ្យល់ចេញចូលបាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
២. រក្សាទុកទឹកដោះម្តាយក្នុងបរិមាណតិចតួចល្មម សម្រាប់កូនរបស់អ្នកបៅមួយដងក្នុងពេលតែមួយ មានន័យថាបៅរួច មិនអាចយកទៅក្លាសេថែរក្សាទុកវាម្តងទៀតបានទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
៣. មុននឹងស្តុកទឹកដោះម្តាយកក សូមឲ្យប្រាកដថាកូនរបស់អ្នកមានឆន្ទៈក្នុងការផឹកទឹកដោះម្តាយនេះ។
៤. ប្រញាប់ដាក់វាទៅក្នុងទូរទឹកកក ឬធុងក្លាសេឲ្យត្រជាក់ភ្លាមៗក្រោយពេលបូមរួច៕