ក្នុងករណីជាច្រើន មូលហេតុនៃការរលូតកូន មិនត្រូវបានគេដឹង ហើយអ្នកនឹងមិនអាចការពារវាបានទេ។
ទោះយ៉ាងណាក៏ដោយ មានវិធីសាស្ត្រដើម្បីបន្ថយហានិភ័យនៃការរលូតកូនដែលរួមមាន ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
1. ការមិនជក់បារី អំឡុងពេលមានផ្ទៃពោះ
2. ការមិនផឹកស្រា ឬប្រើថ្នាំញៀនខុសច្បាប់ ក្នុងអំឡុងពេលមានផ្ទៃពោះ
3. ញ៉ាំអាហារដែលមានសុខភាពល្អ និងមានតុល្យភាព ជាមួយនឹងបន្លែ និងផ្លែឈើយ៉ាងតិច ៥ ដងក្នុងមួយថ្ងៃ
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
4. ការព្យាយាមដើម្បីជៀសវាងការឆ្លងមេរោគមួយចំនួនអំឡុងពេលមានផ្ទៃពោះដូចជាជំងឺកញ្ជ្រឹលជាដើម
5. ជៀសវាងអាហារមួយចំនួនអំឡុងពេលមានផ្ទៃពោះ ដែលអាចធ្វើឲ្យអ្នកឈឺ ឬប៉ះពាល់ដល់ទារករបស់អ្នក
6. ថែរក្សាទម្ងន់ដែលមានសុខភាពល្អ មុនពេលមានផ្ទៃពោះ និងអំឡុងពេលមានផ្ទៃពោះ៕