ជារឿយៗ ជំហានសាមញ្ញៗអាចនឹងគ្រប់គ្រាន់ ដើម្បីជួយកូនរបស់អ្នក ដើម្បីបំបាត់អាការៈឈឺក្បាល ឬឈឺក្បាលប្រកាំង។
គន្លឹះមាសទាំងនេះមានដូចជា ៖
1. ឲ្យកូនគេងនៅក្នុងបន្ទប់ងងឹត ហើយស្ងាត់ល្អ បើមានក្លិនក្រអូបប្រហើរទៀតរឹតតែល្អ
2. ដាក់ក្រណាត់សើម និងត្រជាក់នៅលើថ្ងាស ឬភ្នែករបស់គេ
3. ឲ្យពួកគេដកដង្ហើមឲ្យបានយ៉ាងងាយ និងយ៉ាងជ្រៅ
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
4. លើកទឹកចិត្តពួកគេឲ្យគេងឲ្យលក់
5. លើកទឹកចិត្តពួកគេឲ្យញ៉ាំ ឬផឹកអ្វីមួយ (ប៉ុន្តែ មិនមែនភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនទេ)
6. ប្រសិនបើអ្នកគិតថា កូនរបស់អ្នកត្រូវការថ្នាំបំបាត់ការឈឺចាប់ ចូរចាប់ផ្តើមប្រើឱសថឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការឈឺក្បាលចាប់ផ្តើ
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
7. ប៉ារ៉ាសេតាមុល និងអ៊ីបូ្រហ្វេន ភាគច្រើនមានសុវត្ថិភាព និងមានដំណើរការល្អសម្រាប់កុមារដែលឈឺក្បាល។
ជាជម្រើស សូមសួរគ្រូពេទ្យ ឬឱសថការីរបស់អ្នក សម្រាប់ថ្នាំដែលព្យាបាលការឈឺក្បាលប្រកាំង និងសមស្របសម្រាប់កុមារ។ ហើយបើកូនអ្នកឈឺមិនបាត់ ឬឧហ្សាហ៍ឈឺក្បាល ចូរប្រញាប់នាំគេទៅពេទ្យភ្លាម៕