រោគរលាកបំពង់ក និងការឈឺបំពង់ក ចង់សម្តៅទៅលើការឈឺចាប់ រមាស់ ឬរលាកនៅតំបន់បំពង់ក។ វាអាចជារឿងមួយធ្វើឲ្យពិបាកលេបអាហារ ឬទឹក ហើយការឈឺចាប់អាចនឹងកាន់តែខ្លាំងទៅៗ នៅពេលអ្នកព្យាយាមលេបអាហារ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្រៅពីឈឺចាប់បែបនេះ អ្នកអាចនឹងមានអាការៈបន្ថែមទៀតដូចជា ៖
• ស្ងួតបំពង់ក
• ហើមក្រពេញនៅតំបន់ក
• មានស្នាមសៗនៅលើក្រពេញអាមីដាល់
• ស្អកសំលេង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
តើអ្នកគួរធ្វើដូចម្តេច ដើម្បីការពារការឈឺបំពង់ក?
១. ញ៉ាំទឹកឲ្យបានច្រើន
២. ថែរក្សាអនាម័យជាប្រចាំ
៣. ស្ថិតនៅឆ្ងាយពីអ្នកជំងឺ
៤. ជៀសវាងផ្សែងបារី
៥. ផ្តល់សំណើមក្នុងផ្ទះ៕