១. សុដន់រីកធំ
ប្រសិនអ្នកសម្គាល់ឃើញថា សុដន់របស់អ្នក ស្រាប់តែឡើងធំដោយមិនដឹងខ្លួន ខណៈពេលដែលទម្ងន់របស់អ្នក ស្ថិតនៅដដែលនោះ អ្នកប្រហែលជាមានជំងឺ ដែលទាក់ទងនឹងអ័រម៉ូនហើយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
២. សុដន់កាន់តែតូច
ការធ្លាក់ចុះនៃទំហំសុដន់ អាចបញ្ជាក់អំពីជំងឺស្ត្រេស ភាពតានតឹង ឬជំងឺក្រពេញទីរ៉ូអ៊ីត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
៣. ស្រៀវសុដន់
បើអ្នកមានអារម្មណ៍ថាស្រៀវ ឈឺចាប់ តឹងណែនសុដន់ ហើយហើមទៀតនោះ ចូរប្រញាប់ទៅជួបវេជ្ជបណ្ឌិតភ្លាម ពីព្រោះអ្នកប្រហែលជាមានបញ្ហា ដែលទាក់ទងនឹងការមករដូវ ហើយបើអ្នកមានគូ អ្នកប្រហែលជាមានផ្ទៃពោះហើយ។ យ៉ាងណាមិញ អ្នកក៏គួរតែពិនិត្យ និងស្រាវជ្រាវរកមើលជំងឺមហារីកផងដែរ។
៤. រមាស់សុដន់
ក្នុងករណីបែបនេះ វាហាក់ដូចជា បណ្តាលមកពីការអាលែកស៊ី ការឆ្លងមេរោគ ការបែកញើសច្រើននៅដោះ និងការគ្មានអនាម័យជាដើម។
៥. ដុះរោមនៅក្បាលដោះ
អ្នកប្រហែលជាភ័យព្រួយហើយ ប្រសិនបើវាកើតឡើងចំពោះអ្នក ប៉ុន្តែ វាក៏មិនមែនជាបញ្ហាធ្ងន់ធ្ងរអ្វីដែរ ប៉ុន្តែ វាអាចការដុះដុំសាច់ នៅក្នុងសុដន់ ឬបញ្ហាអ័រម៉ូនហើយ៕