តើអ្នកអាចធ្វើឲ្យខ្លួនឯងឈឺចាប់ នៅពេលដែលសម្រេចកាមដោយខ្លួនឯងដែរឬទេ?
អ្នកទំនងជាមិនធ្វើឲ្យខ្លួនអ្នកឈឺចាប់ទេ ទោះបីជាមានហានិភ័យនៃការឈឺចាប់ ការដាច់រលាត់ ឬស្នាមជាំក៏ដោយ ប្រសិនបើអ្នកសម្រេចកាមតាមធម្មតា ដោយមិនខ្លាំងពេក មិនញាប់ពេក ហើយមិនត្រដុសនឹងរបស់ផ្សេងៗ។
ជួនកាល បុរសបារម្ភអំពីថាតើពួកគេអាចធ្វើឲ្យខូចខាត ឬបង្កគ្រោះថ្នាក់ដល់លិង្គ ប៉ុន្តែ ករណីបែបនេះគឺកម្រណាស់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តើការសម្រេចកាមដោយខ្លួនឯង អាចប៉ះពាល់ដល់ចំនួនមេជីវិតឈ្មោលដែរឬទេ?
ការសម្រេចកាមដោយខ្លួនឯង នឹងមិនប៉ះពាល់ដល់សមត្ថភាពរបស់បុរសក្នុងការផលិតមេជីវិតឈ្មោលទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បុរសនឹងមិនអស់ពីមេជីវិតឈ្មោលទេ ខណៈពេលដែលពួកគេផលិតវាជាបន្តបន្ទាប់។ បន្ទាប់ពីបុរសម្នាក់បានបញ្ចេញទឹកកាម វានឹងត្រូវការពេលវេលាមួយចំនួន មុនពេលគាត់អាចបាញ់ទឹកកាមម្តងទៀត។
នេះគឺជារឿងធម្មតា ហើយវាក៏មិនមានន័យថា វាអាចប៉ះពាល់ដល់ជីវិតឈ្មោលនោះដែរ៕