ប្រសិនបើអ្នកបានទទួលបានទឹកដោះគោដោយឥតគិតថ្លៃ ឬមានប័ណ្ណបញ្ចុះតម្លៃសម្រាប់ម៉ាកទឹកដោះគោផ្សេងសម្រាប់ទារករបស់អ្នក នោះអ្នកអាចនឹងប្តូរបាន ប្រសិនបើអ្នកចង់។
ក្នុងករណីភាគច្រើន វាជាការប្រសើរណាស់ក្នុងការផ្លាស់ប្តូររូបមន្តទឹកដោះគោ ប្រសិនបើទឹកដោះរាល់ថ្ងៃនេះហាក់មិនបានធ្វើឲ្យកូនរបស់អ្នកប្រសើរឡើង ឬមានសុខភាពនោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
រសជាតិ អាចប្រែប្រួលបន្តិចបន្តួច ហើយកូនរបស់អ្នកអាចនឹងមិនចង់ញ៉ាំ ឬគេអាចសម្របខ្លួនបាន ប៉ុន្តែ អ្នកនឹងមិនធ្វើបាបនាង ដោយការផ្លាស់ប្តូរយីហោនោះទេ។ យ៉ាងណាមិញ យកល្អ អ្នកគួរអានសារធាតុផ្សំ ឬសាកគ្រូពេទ្យរបស់អ្នកថាតើវាស័ក្តសមនឹងកូនអ្នកដែរឬទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកប្រហែលជាមានការព្រួយបារម្ភថា ការផ្លាស់ប្តូររូបមន្តនឹងធ្វើឲ្យក្រពះរបស់ទារកអ្នកមិនសប្បាយចិត្ត ប៉ុន្តែវាមិនទំនងនោះទេ។ យ៉ាងណាមិញ ដំបូងៗគេអាចនឹងផ្លាស់ប្តូររបៀបនៃការបន្ទោរបង់។
យ៉ាងណាមិញ បើអ្នកសង្កេតឃើញសញ្ញាព្រមានទាំងនេះ ចូរប្រញាប់បញ្ឈប់ការប្រើប្រាស់ ហើយទៅជួបគ្រូពេទ្យភ្លាម ៖
1. កូនរបស់អ្នកមានសភាពខុសធម្មតា ដូចជាឡេះឡះ រាគ ឬក្អួត
2. កូនរបស់អ្នកទល់លាមកយូរថ្ងៃ
3. មានឈាមក្នុងលាមក៕