ក្រពេញប្រូស្តាតរីកធំ អ្នកគួរធ្វើបែបណា?

ការព្យាបាលសម្រាប់ជំងឺក្រពេញប្រូស្តាតរីកធំ នឹងអាស្រ័យលើភាពធ្ងន់ធ្ងរនៃរោគសញ្ញារបស់អ្នក។

ការព្យាបាលសំខាន់ៗគឺ ៖

1. ការផ្លាស់ប្តូររបៀបរស់នៅ
2. ការប្រើថ្នាំ
3. បំពង់បូម
4. ការវះកាត់ និងនីតិវិធីផ្សេងៗ

ការផ្លាស់ប្តូររបៀបរស់នៅ

អ្នកប្រហែលជាអាចបន្ថយរោគសញ្ញាទាំងនោះបានដោយការផ្លាស់ប្តូរសាមញ្ញខ្លះៗ ចំពោះរបៀបរស់នៅរបស់អ្នក។

1. បន្ថយការញ៉ាំភេសជ្ជៈកំប៉ុងនានា រួមទាំងស្រា កាហ្វេ និងជាតិផ្អែមសិប្បនិម្មិត
2. ផឹកទឹកតិចនៅពេលល្ងាច
3. ចូរចាំថាអ្នកត្រូវទៅបន្ទប់ទឹកមុនពេលធ្វើដំណើរ ឬនៅពេលអ្នកដឹងថាអ្នកមិនអាចចូលបង្គន់បានយ៉ាងងាយស្រួល
4. បន្ថយការញ៉ាំសាច់ និងសម្រកទម្ងន់
5. ពិនិត្យមើលថ្នាំរបស់អ្នកជាមួយគ្រូពេទ្យ
6. បរិភោគផ្លែឈើ និងជាតិសរសៃឲ្យបានច្រើន
7. ស្លៀកខោ និងខោទ្រនាប់ធូររលុង ឬប្រើទ្រនាប់ការពារកុំឲ្យសើម៕