ភាគច្រើននៃការឈឺពោះ គឺមិនមានអ្វីធ្ងន់ធ្ងរនោះទេ ហើយវានឹងបាត់ទៅវិញ បន្ទាប់ពីប៉ុន្មានម៉ោង ឬថ្ងៃ។

មូលហេតុទូទៅនៃការឈឺក្នុងពោះ

• មានអារម្មណ៍ថាប៉ោងពោះ ឬតឹងណែនក្នុងពោះ វាអាចពីបញ្ហាខ្យក់ក្នុងពោះច្រើនពេក
• មានអារម្មណ៍ថាពេញ តឹងណែន ហើម ឬឆ្អល់ក្នុងពោះ បន្ទាប់ពីញ៉ាំបាយរួច នោះវាអាចមកពីការរំលាយអាហារមិនបានល្អ
• ចុក ហើយមិនអាចបត់ជើងចេញ វាអាចមកពីអ្នកមានបញ្ហាទល់លាមក
• ចុកពោះ ហើយរាគ វាអាចមកពីពុលអាហារ ឬញ៉ាំអាហារមានមេរោគច្រើនពេក។

របៀបដែលឱសថការីអាចជួយអ្នកបាន

ឱសថការីអាច ៖

1. ជួយអ្នករកឃើញនូវអ្វីដែលបណ្តាលឲ្យឈឺពោះរបស់អ្នក
2. ឲ្យថ្នាំដើម្បីព្យាបាលបញ្ហារបស់អ្នក។

ថ្វីបើភាគច្រើន វាមិនធ្ងន់ធ្ងរ យ៉ាងណាមិញ សូមទៅជួបគ្រូពេទ្យរបស់អ្នក ប្រសិនបើ ៖

1. ការឈឺចាប់កាន់តែអាក្រក់ទៅៗ
2. ការឈឺចាប់ ឬហើមពោះនឹងមិនបាត់ទៅវិញ ឬនៅតែបន្តខ្លាំងឡើង
3. អ្នកកំពុងស្រកទម្ងន់ដោយមិនចាំបាច់ព្យាយាម
4. អ្នកភ្លាមៗបែរជានោមតិចតួច ឬញឹកញាប់
5. ពេលនោមមានការឈឺចាប់ភ្លាមៗ
6. អ្នកហូរឈាមពីបាត ឬទ្វាមាសរបស់អ្នក ឬមានទឹករំអិលខុសធម្មតាពីទ្វារមាសរបស់អ្នក
7. ជំងឺរាករបស់អ្នកមិនបាត់ទៅវិញប៉ុន្មានថ្ងៃក្រោយ៕