ជំងឺលើទារកដែលបណ្តាលមកពីម្តាយញ៉ាំស្រានៅពេលមានគភ៌ គឺជាលក្ខខណ្ឌដែលបណ្តាលមកពីការប៉ះពាល់នៃគ្រឿងស្រវឹងក្នុងអំឡុងពេលមានផ្ទៃពោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បញ្ហាដែលអាចត្រូវបានបង្កឡើង អាចរួមបញ្ចូលទាំង ៖
- ការខូចទ្រង់ទ្រាយនៃរាងកាយ
- ជំងឺផ្លូវចិត្តដែលមានការវិវត្តយឺត
- ជំងឺក្នុងការរៀនមិនចេះ
- បញ្ហាចក្ខុវិញ្ញាណ
- និងបញ្ហាអាកប្បកិរិយា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បញ្ហាបង្កឡើងដោយជំងឺលើទារកដែលមកពីម្តាយញ៉ាំស្រានៅពេលមានគភ៌ប្រែប្រួលពីទារកម្នាក់ទៅទារកម្នាក់ ប៉ុន្តែពិការភាពដែលបង្កឡើងដោយជំងឺនៃទារកដែលមកពីម្តាយញ៉ាំស្រានៅពេលមានគភ៌មិនអាចត្រឡប់មកវិញបានទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មិនមានបរិមាណនៃគ្រឿងស្រវឹងដែលត្រូវបានគេដឹងថាអាចមានសុវត្ថិភាពក្នុងការទទួលទានអំឡុងពេលមានផ្ទៃពោះនោះទេ។ ប្រសិនបើអ្នកញ៉ាំក្នុងអំឡុងពេលមានផ្ទៃ ពោះ នោះមានន័យថា អ្នកបានដាក់កូនរបស់អ្នកទៅក្នុងហានិភ័យគ្រោះថ្នាក់ជាច្រើន។
ប្រសិនបើអ្នកសង្ស័យថា កូនរបស់អ្នកមានបញ្ហាណាមួយ សូមនិយាយជាមួយគ្រូពេទ្យរបស់អ្នកឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការធ្វើរោគវិនិច្ឆ័យមុនកាលកំណត់អាចកាត់បន្ថយហានិភ័យនៃបញ្ហា រួមទាំងការរៀនមិនចេះ និងការញៀនសារធាតុញៀន។ វេជ្ជបណ្ឌិតមិនបានកំណត់ថាតើកម្រិតគ្រឿងស្រវឹងប៉ុណ្ណាដែលមានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះអាចប្រើប្រាស់បាននោះទេ។ ប៉ុន្តែក្រុមអ្នកជំនាញគ្រាន់តែដឹងថា ជំងឺលើទារកដែលមកពីម្តាយញ៉ាំស្រានៅពេលមានគភ៌គឺអាចការពារបានទាំងស្រុង ប្រសិនបើស្ត្រីមិនញ៉ាំគ្រឿងស្រវឹងក្នុងអំឡុងពេលមានផ្ទៃពោះ
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គោលការណ៍ណែនាំទាំងនេះអាចជួយការពារទារកពីគ្រោះថ្នាក់នានា ៖
• កុំសេពគ្រឿងស្រវឹង ប្រសិនបើអ្នកកំពុងតែព្យាយាមដើម្បីមានផ្ទៃពោះ
• បន្តជៀសវាងការញ៉ាំគ្រឿងស្រវឹង រហូតក្នុងអំឡុងពេលមានផ្ទៃពោះ
• សូមពិចារណាពីការបោះបង់ចោលគ្រឿងស្រវឹងក្នុងកំឡុងវ័យបន្តពូជ
• ប្រសិនបើអ្នកមានបញ្ហាញៀនគ្រឿងស្រវឹង សូមទទួលយកជំនួយជាមួយគ្រូពេទ្យ មុនពេលអ្នកទទួលយកគភ៌៕