ពពួកថ្នាំផ្សះ ជាធម្មតាត្រូវលេបពីម្តងទៅបួនដងក្នុងមួយថ្ងៃ។ ថ្នាំគួរតែលេបឲ្យចន្លោះពីគ្នាស្មើៗគ្នានៅពេញមួយថ្ងៃ ហើយត្រូវនៅពេលតែមួយជារៀងរាល់ថ្ងៃ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

នេះអាចជួយរក្សាកម្រិតថ្នាំនៅក្នុងឈាមឲ្យនៅថេរ។ ការដែលលេបមិនបានទៀងទាត់ ឬមិនតាមវេជ្ជបញ្ជា គឺជាមូលហេតុដែលធ្វើឲ្យពពួកមេរោគស៊ាំនឹងថ្នាំ ហើយធ្វើឲ្យជំងឺរបស់អ្នកពិបាក់នឹងព្យាបាល។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ដូច្នេះ ការលេបតាមកម្រិត និងតាមពេលវេលាត្រឹមត្រូវ គឺជាការចាំបាច់នៅពេលដែលអ្នកប្រើពពួកថ្នាំផ្សះ។ តែពេលខ្លះ ការភ្លេចភ្លាំង គឺជាបញ្ហាដ៏ចំបងមួយដែលច្រើនតែជួបប្រទះ។ ប្រសិនបើអ្នកឃើញពីការលំបាកក្នុងការចងចាំពីការលេបថ្នាំ អ្នកអាចរកបាននូវគំនិតមានប្រយោជន៍មួយចំនួនដូចខាងក្រោមនេះ ៖

• លេបថ្នាំរួមជាមួយនឹងសកម្មភាពប្រចាំថ្ងៃផ្សេងទៀត ដូចជានៅពេលដុសធ្មេញ ឬញ៉ាំអាហារ ប៉ុន្តែត្រូវពិនិត្យមើលថាតើថ្នាំរបស់អ្នកត្រូវបានណែនាំឲ្យប្រើមុន ឬបន្ទាប់ពីញ៉ាំអាហារ។
• បន្ទាប់ពីលេបម្តងៗ ត្រូវធ្វើកំណត់ត្រាមួយនៅក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់អ្នក ឬនៅលើប្រតិទិនរបស់អ្នក។
• ដាក់សំលេងរោទិ៍ ដើម្បីរំលឹកអ្នកពីពេលត្រូវលេបថ្នាំ ៖ ប្រសិនបើអ្នកនៅតែភ្លេចលេបថ្នាំ សូមសួរគ្រូពេទ្យ ឬឧសថការីរបស់អ្នកអំពីវិធីណាផ្សេងទៀត។ អ្នកគួរតែប្រើប្រាស់ថ្នាំផ្សះឲ្យបានអស់ទៅតាមវេជ្ជបញ្ជា បើទោះជាអ្នកចាប់ផ្តើមមានអារម្មណ៍ថាបានប្រសើរជាងមុនហើយក៏ដោយ។ ប្រសិនបើអ្នកមិនប្រើឲ្យអស់ទេនោះ ឬប្រសិនបើអ្នកខកខានមិនបានប្រើច្រើនដងពេកនោះ ការចម្លងមេរោគអាចនឹងលាប់ឡើងវិញ៕