ជំងឺវិកលចរិតកុមារ គឺជាជំងឺខួរក្បាលធ្ងន់ធ្ងរ ដែលការបកស្រាយភាពពិតរបស់កុមារមានភាពខុសប្រក្រតី។ ជំងឺវិកលចរិតកុមារ មានជាប់ពាក់ព័ន្ធនឹងបញ្ហាក្នុងការគិតពិចារណា (បញ្ញា) ឥរិយាបថ ឬអារម្មណ៍។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ជំងឺវិកលចរិតកុមារ អាចបណ្តាលមកពីការរួមបញ្ចូលគ្នានៃរោគសញ្ញាដូចជាការមមើរមមាយ ការជឿរលើរឿងដែលខុស និងបញ្ហាក្នុងការគិត និងឥរិយាបថ។ រោគសញ្ញាអាចមានការប្រែប្រួល ប៉ុន្តែវាអាចបញ្ជាក់ពីការបាត់បង់សមត្ថភាពនៃជីវិត។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ជំងឺវិកលចរិតកុមារ គឺមានភាពដូចគ្នាទៅនឹងជំងឺវិកលចរិតមនុស្សពេញវ័យដែរ ប៉ុន្តែគ្រាន់តែវាកើតមានឡើងនៅវ័យក្មេង និងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើឥរិយាបថ និងការអភិវឌ្ឍរបស់កុមារ។
ជំងឺវិកលចរិត តម្រូវឲ្យមានការព្យាបាលអស់មួយជីវិត។ ការកំណត់រោគវិនិច្ឆ័យ និងចាប់ផ្តើមការព្យាបាលជំងឺវិកលចរិតកុមារបានឆាប់រហ័សអាចធ្វើឲ្យប្រសើរឡើងនូវលទ្ធផលក្នុងរយៈពេលវែង។
ទោះបីជាមិនដឹងពីមូលហេតុច្បាស់លាស់ តែវាត្រូវបានគេដឹងថាមានកត្តាមួយចំនួនហាក់ដូចជាបានបង្កើនហានិភ័យនៃការវិវត្តទៅជាវិកលចរិតដែលក្នុងនោះមានដូចជា៖
• ប្រវត្តិគ្រួសារនៃជំងឺវិកលចរិត
• ការប៉ះពាល់ទៅនឹងមេរោគ ជាតិពុល ឬកង្វះអាហារូបត្ថម្ភខណៈពេលដែលនៅក្នុងផ្ទៃម្តាយ
• សកម្មភាពមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំដូចជាពីជំងឺរលាក ឬអូតូអ៊ុយមីន
• ឪពុកមានអាយុចាស់ពេក
• ការប្រើថ្នាំញៀន៕