ក្លនលូនចូលផ្ចិត កើតឡើងនៅពេលដែលផ្នែកណាមួយនៃពោះវៀនលយចូលតាមរយៈចន្លោះនៃសាច់ដុំពោះ។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ជាធម្មតា ជំងឺក្លនលូនចូលផ្ចិត គឺជាស្ថានភាពដែលកើតឡើងច្រើន ហើយមិនបង្កឲ្យមានគ្រោះថ្នាក់ឡើយ។ ក្លនលូនចូលផ្ចិត ភាគច្រើន កើតនៅលើទារក ប៉ុន្តែ វាក៏អាចប៉ះពាល់ដល់ មនុស្សពេញវ័យផងដែរ។ ទារកដែលមានជំងឺក្លនលូនចូលផ្ចិត អាចឲ្យយើងដឹងបានកាន់តែច្បាស់ ជាពិសេស នៅពេលទារកនោះយំ ដែលវានាំឲ្យលៀនផ្ចិតប៉ោងឡើង។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

នេះ គឺជាសញ្ញាជាទូទៅ នៃជំងឺក្លនលូនចូលផ្ចិត។

ក្លនលូនចូលផ្ចិត ភាគច្រើន បានបាត់ទៅវិញដោយខ្លួនឯង នៅអាយុ ១ ខួប បើទោះបីជាមានមួយចំនួនទៀត អាចត្រូវការរយៈពេលយូរជាងនេះ។ ដើម្បីបងា្ករផលវិបាក នៃជំងឺក្លនលូនចូលផ្ចិត ដែលមិនបាត់ទៅវិញនៅអាយុ ៣ ខួប ឬនៅលើមនុស្សពេញវ័យ វាអាចតម្រូវឲ្យមានការវះកាត់។

ជំងឺក្លនលូនចូលផ្ចិត អាចធ្វើអោយហើម ទន់ៗ ឬប៉ោងនៅក្បែរផ្ចិត។ បើសិនជាកូនរបស់អ្នកមានជំងឺក្លនលូនចូលផ្ចិតនោះ អ្នកអាចកត់សម្គាល់ឃើញការប៉ោងតែនៅពេលដែលគេយំ ក្អក ឬពត់ខ្លួនតែប៉ុណ្ណោះ។

ការប៉ោងបែបនេះ អាចនឹងបាត់ នៅពេលដែលកូនរបស់អ្នកនៅស្ងៀម ឬនៅពេលដែលគេគេងផ្ងារ។ ជំងឺក្លនលូនចូលផ្ចិតចំពោះកុមារ ជាធម្មតា ពុំបង្កឲ្យមានការឈឺចាប់នោះទេ។ តែបើកើតលើមនុស្សពេញវ័យវិញ វាអាចបង្កឲ្យមានភាពមិនស្រួលនៅលើពោះរបស់អ្នក៕