វាគឺជារឿងធម្មតានោះទេ ដែលមានការងឿងឆ្ងល់ថាតើ ការបំបៅដោះកូន នឹងប៉ះពាល់ដល់សុដន់របស់អ្នកដែរឬទេ?

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ប៉ុន្តែ សូមកុំបារម្ភឡើយ។ ការស្រាវជ្រាវមួយបានបង្ហាញថា ការបំបៅដោះកូន ដូចជា មិនមានផលអវិជ្ជមាន ដែលអាចប៉ះពាល់ដល់សភាពរបស់សុដន់នោះឡើយ។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

អំឡុងពេលមានផ្ទៃពោះ សរសៃពួរដែលបានជួយទ្រសុដន់របស់អ្នក អាចនឹងធ្វើឲ្យសុដន់របស់អ្នកឡើងតឺង ហើយជាញឹកញាប់ អ្នកមានអារម្មរណ៍ថាតឹង និងធ្ងន់ៗ។ ការឡើងតឹងនេះ អាចរួមចំណែកដល់ការយារសុដន់ បន្ទាប់ពីមានផ្ទៃពោះ មិនមែនថាតើអ្នកបំបៅ ឬមិនបំបៅដោះកូននោះទេ។

សុដន់យារអាចនឹងកត់សម្គាល់បានកាន់តែច្បាស់ នៅពេលមានផ្ទៃពោះជាបន្តបន្ទាប់។

មានកត្តាផ្សេងទៀត ក៏អាចរួមចំណែកដល់ការយារសុដន់ផងដែរ ដែលក្នុងនោះរួមបញ្ចូលទាំងភាពចាស់ និងការជក់បារី ដែលទាំងពីរនេះអាចធ្វើឲ្យកាត់បន្ថយនូវយឺតនៃស្បែក។

ការលើសទម្ងន់ និងការមានសុដន់ធំពេក ក៏អាចមានឥទ្ធិពលស្រដៀងគ្នាផងដែរ។ សូមចងចាំថា ការបំបៅដោះកូន គឺល្អបំផុតសម្រាប់ទារក។

ចូរកុំមានការភ័យខ្លាចការធ្លាក់យារសុដន់ ដែលមកពីការបំបៅដោះកូន។ ដើម្បីជួយរក្សារូបរាងនៃសុដន់របស់អ្នក សូមធ្វើឲ្យរបៀបរស់នៅរបស់អ្នកមានសុខភាពល្អ ដែលរួមបញ្ចូលការហាត់ប្រាណឲ្យក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក បរិភោគអាហារដែលមានសុខភាពល្អ ហើយប្រសិនបើអ្នកជក់បារី សូមរកជំនួយពីគ្រូពេទ្យ ដើម្បីជួយអ្នកឲ្យឈប់ជក់បារីបាន៕