ការឈប់ជក់បារី គឺជារឿងដ៏ល្អបំផុត ដែលអ្នកអាចធ្វើបានសម្រាប់ទារករបស់អ្នក។ ពេលដែលអ្នកជក់បារី អ្នកបានស្រូបនូវជាង ៤០០០ ប្រភេទនៃសារធាតុគីមីពីបារី។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ផ្សែងបានចូលទៅក្នុងសួត រួចចូលទៅក្នុងចរន្តឈាមរបស់អ្នក។ ឈាមបានហូរទៅសុក និងទងសុក ហើយប្រាកដណាស់ ដែលវានឹងចូលទៅក្នុងរាងកាយរបស់ទារក។ នេះបណ្តាលឲ្យទារកខ្វះអុកស៊ីសែនទៅចិញ្ចឹម ហើយបេះដូងដ៏តូចរបស់គេ ក៏ចាប់ផ្តើមលោតលឿនជាងធម្មតា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សារធាតុគីមីពីផ្សែងបារី ក៏បញ្ឈប់សារធាតុចិញ្ចឹមសំខាន់ៗមិនឲ្យចូលទៅដល់កូនផងដែរ។ ប៉ះពាល់នេះអាចមានដូចជា៖
• ធ្វើឲ្យបេះដូងរបស់ទារកធ្វើការយ៉ាងលំបាក
• ប៉ះពាល់ដល់ការលូតលាស់របស់ទារក
• ការអភិវឌ្ឍនៃខួរក្បាលរបស់ទារកមានបញ្ហា
• មានការកើនឡើងនូវហានិភ័យនៃការស្លាប់ក្នុងផ្ទៃ
• កើតមិនគ្រប់ខែ (មុនសប្តាហ៏ទី៣៧) ដែលអាចបង្កឲ្យមានបញ្ហាក្នុងការបំបៅការដកដង្ហើម និងសុខភាពបន្ទាប់ពីកើត
• មិនអាចដោះស្រាយបានអំពីផលវិបាកណាមួយនៃកំណើត
• ទំនងជាកើតមកមិនគ្រប់ទម្ងន់
• មានបញ្ហាក្នុងការរក្សាកំដៅក្នុងខ្លួន
• កើនឡើងនូវហានិភ័យនៃការស្លាប់ភ្លាមៗរបស់ទារកដោយមិនដឹងមូលហេតុច្បាស់លាស់
• ងាយនឹងឆ្លងមេរោគដូចជាអំបៅអំបែក ហើយមានលក្ខខណ្ឌសុខភាពដែលតម្រូវឲ្យមានការព្យាបាលនៅក្នុងមន្ទីរពេទ្យដូចជាជំងឺហឺតជាដើម
• ទំនងជាជក់បារីនៅពេលដែលពួកគេធំឡើង៕