ប្រមេះ គឺជាជំងឺឆ្លងដែលចម្លងតាមរយៈការរួមភេទ ហើយអាចកើតមានទាំងលើបុរស និងស្ត្រី។ ប្រមេះជាញឹកញាប់ធ្វើអោយប៉ះពាល់ដល់បង្ហួរនោម រន្ធគូថ ឬបំពង់ក។ ចំពោះស្ត្រីវាក៏អាចធ្វើអោយប៉ះពាល់ដល់មាត់ស្បូនផងដែរ។

(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

ជំងឺប្រមេះត្រូវបានបង្កឡើងដោយបាក់តេរីម្យ៉ាងដែលមានឈ្មោះថា Neisseria gonorrhoeae ដែលជាមូលហេតុមួយនៃជំងឺកាមរោគក្នុងចំនោមមេរោគជាច្រើនទៀត។

(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ជំងឺប្រមេះត្រូវបានរីករាលដាលភាគច្រើនបំផុតក្នុងអំឡុងពេលរួមភេទ។ ប៉ុន្តែទារកអាចត្រូវបានឆ្លងមេរោគក្នុងអំឡុងពេលសម្រាលផងដែរ ប្រសិនបើស្ត្រីជាម្តាយមានឆ្លងមេរោគ។ ជំងឺប្រមេះលើទារកភាគច្រើនធ្វើអោយប៉ះពាល់លើភ្នែក។

(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

ជំងឺប្រមេះនៅក្នុងករណីជាច្រើនមិនបណ្តាលអោយមានរោគសញ្ញានោះទេ។ អ្នកប្រហែលជាមិនបានដឹងឡើយ សូម្បីតែអ្នកកំពុងឆ្លងមេរោគ។ វាបណ្ដោយមកពីការរួមភេទដោយមិនបានប្រើស្រោមអនាម័យ ប្រសិនបើអ្នកចាំបាច់ត្រូវរួមភេទ វិធីដ៏ល្អបំផុតដើម្បីបង្ការការឆ្លងជំងឺកាមរោគគឺការប្រើស្រោមអនាម័យ៕