ទារកយំដែលមិនមានមូលហេតុច្បាស់ បានធ្វើឲ្យឪពុកម្តាយកើតមានភាពតានតឹងច្រើន។ អរគុណណាស់នៅពេលទារករបស់អ្នកធំឡើង គាត់នឹងមានភាពធូរស្រាលជាងមុន ហើយការយំជាច្រើននឹងឈប់។

ក្នុងពេលនេះ សូមកុំមានអារម្មណ៍ថា មានរឿងរ៉ាវធ្ងន់ធ្ងរកើតមានរហូតនោះ។ យ៉ាងណាមិញ វានឹងធ្វើឲ្យអ្នកក្លាយជាមាតាបិតាដែលចេះអត់ធ្មត់ និងពេញចិត្តចំពោះកូន។

អ្នកអាច ៖

1. ដាក់កូនរបស់អ្នកនៅកន្លែងដែលមានសុវត្ថិភាព ហើយទុកឲ្យគេយំ
2. ហៅទូរស័ព្ទទៅមិត្តភក្តិ ឬសាច់ញាតិ និងសុំដំបូន្មាន
3. ឲ្យនរណាម្នាក់ដែលអ្នកទុកចិត្តមើលគេមួយសន្ទុះ
4. ចាក់តន្ត្រីស្ងាត់ស្ងៀម ដើម្បីបន្ធូរអារម្មណ៍អ្នក និងកូន
5. ដកដង្ហើមជ្រៅៗ
6. រំឭកខ្លួនអ្នកថា ការយំនៅក្នុងខ្លួនគេ នឹងមិនធ្វើឲ្យកូនអ្នកឈឺចាប់ឡើយ ហើយគេប្រហែលគ្រាន់តែត្រូវការនៅម្នាក់ឯង ឬយំកំសាន្តអារម្មណ៍
7. និយាយម្តងទៀតចំពោះខ្លួនអ្នក “កូនរបស់ខ្ញុំនឹងត្រលប់មកដំណាក់កាលធម្មតាវិញ។

អ្នកម្តាយម្នាក់និយាយថា នៅពេលដែលកូនរបស់ខ្ញុំយំដោយគ្មានហេតុផល ខ្ញុំព្យាយាមអានសៀវភៅ និងបង្ហាញរូបថតនានាឲ្យគេមើល។ ពេលផ្សេងទៀត គេគ្រាន់តែត្រូវការយំ ដូច្នេះខ្ញុំឲ្យគេយំ ៥ នាទីសិន ហើយបន្ទាប់មកព្យាយាមធ្វើឲ្យគេធូរស្បើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង