មនុស្សមានសុខភាពល្អ និងយុវវ័យប្រហែលជាមិនសូវ មានបញ្ហារឿងទល់លាមកនោះទេ ពីព្រោះ តែពួកគេបានទទួលទានទឹក និងអាហារដែលមានជាតិសរសៃ ព្រមទាំងហាត់កីឡាបានគ្រប់គ្រាន់។ ប៉ុន្តែ សម្រាប់មនុស្សចាស់វិញ ការទល់លាមក គឺជារឿងដែលពួកគេត្រូវប្រឈម។

តើអ្នកដឹងទេថា ការទល់លាមករ៉ាំរ៉ៃ អាចបង្កបញ្ហាអ្វីខ្លះ ចំពោះសុខភាព?

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

– ហើមសរសៃវ៉ែននៅរន្ធគូថ (ជំងឺឬសដូងបាត) ៖ ការប្រឹង ឬលាមករឹងពេក អាចធ្វើឲ្យហើម ប៉ោង និងខូចខាតសរសៃវ៉ែននៅខាងក្នុង និងជុំវិញរន្ធគូថរបស់អ្នក។

– ដាច់រហែកស្បែករន្ធគូថ ៖ លាមកធំ ឬរឹងពេក នឹងធ្វើឲ្យវាពិបាក ក្នុងការបញ្ចេញមកក្រៅ ហើយពេលចេញមកក្រៅ វាក៏អាចធ្វើឲ្យស្បែករន្ធគូថរបស់អ្នកដាច់រលាត់ ហើយបង្កជាការឈឺចាប់។

– លាមកមិនអាចបញ្ចេញមកក្រៅបានតាមធម្មតា មានន័យថា វាស្ថិតនៅក្នុងរាងកាយរបស់យើងលើសកាលកំណត់ ដែលជាហេតុធ្វើឲ្យមានបញ្ហាដល់ក្រពះពោះវៀន ព្រមទាំងអាចបង្កជាជាតិពុល ឬភាពកខ្វក់ ដល់រាងកាយរបស់មនុស្សយើង។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

– ជាតិពុលកើនឡើងខ្ពស់។

អ្វីដែលអ្នកគួរធ្វើ

១. ញ៉ាំបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងអាហារសំបូរជាតិសរសៃ
២. ញ៉ាំទឹកឲ្យបានច្រើន
៣. ហាត់ប្រាណ
៤. ធ្វើចលនា ឬម៉ាស្សាថ្នមៗលើពោះ
៥. ញ៉ាំថ្នាំបំប៉ន ដើម្បីជំនួយក្រពះពោះវៀន និងបន្ទន់លាមក៕